ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកអភិរក្ស អាជ្ញាធរជាតិអប្សរា ធ្វើកំណាយរកឃើញក្បាលអាសុរៈ ចំនួន៣ នៅខ្លោងទ្វារតាកាវ

62

 

សៀមរាប ៖ ក្រុមអ្នកអភិរក្សរបស់ អាជ្ញាធរជាតិអប្សរា ធ្វើកំណាយ ដើម្បីជួសជុល ខ្លោងទ្វារតាកាវក៏ប្រទះឃើញរូបចម្លាក់ក្បាលក្បាលអាសុរៈចំនួន៣ និងវត្ថុបុរាណជាច្រើនដុំទៀត។

លោក គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ចាប់តាំងពី ថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះក្រុមការងាររបស់យើង បានធ្វើកំណាយដើម្បីជុសជុលខ្លោងទ្វារតាកាវ ដែលជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំដែល ស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន្ត បានប្រទះឃើញ រកឃើញក្បាលអាសុរៈចំនួន ៣ ចម្លាក់ ទេវតា ១ និងបំណែកវ្ថុបុតាណជាច្រើនទៀត។

លោកបន្តថា ខ្លោងទ្វារតាកាវ នៃប្រាសាទបាយ័ន្ត អង្គរធំ នេះឧបត្ថម្ភជួសជុលដោយ លោកជំទាវសៀង ចាន់ហេង ។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំដែល ស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និង ថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាល ដែលមានលម្អ ដោយរូបទេវតានិងយក្សទាញព្រ័ត្រ ៕

អត្ថបទដែលជាប់ទាក់ទង