ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋាន ស្រុកសង្គមថ្មី នាំយកសម្ភារៈ បរិក្ខានិងថវិកាប្រគល់ ជូនមណ្ឌុលធ្វើចត្តាឡីស័កនៅវិទ្យាល័យសង្គមថ្មី

262

ព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះ ជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បាន
នាំយកសម្ភារៈ បរិក្ខានិងថវិកាមួយចំនួន ប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័ក នៅវិទ្យាល័យសង្គមថ្មី ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីចូលរួមក្នុងការទប់ ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាន និងកំពុងរីករាលដាលនៅកម្ពុជា។
ពិធីប្រគល់ទទួលបាន ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ នៅមណ្ឌុលធ្វើចត្តាឡីស័ក នៅវិទ្យាល័សង្គមថ្មី ស្រុកសង្គមថ្មី។
លោក សំ លាងទ្រីនៅក្នុងឱកាសនោះ បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។
លោក សំលាងទ្រី បានមានប្រសាសន៍លើកឡើងថា អំណោយដែលនាំមក ប្រគល់ជូននៅពេលនេះ គឺមួយផ្នែក បានមកពីការចូលរួមពីលោក ចាន់ នន្នវិទ្យា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសង្គមថ្មីនិងមួយផ្នែកទៀត ជាការចូលរួមរបស់ក្រុមការងារ ខេត្តចុះជួយស្រុកសង្គមថ្មី។
លោកបន្តទៀតថា អំណោយទាំងនេះ គឺបានបញ្ជាក់អោយឃើញ ពីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។
លោកប្រធានក្រុមការងារ ក៏បានថ្លែងណែនាំដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅ ក្នុងស្រុកសង្គមថ្មី ត្រូវបន្តណែនាំ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ អោយមានការយល់ ដឹងពីជំងឺកូវីដ-១៩ ពិសេសណែនាំពីវិធីការពារ កុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល «៣កុំនិង៣ការពារ»ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើង។
លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់អោយ ដឹងផងដែរថា៖ សម្រាប់ស្រុកសង្គមថ្មី មានមណ្ឌុលធ្វើចត្តាឡីស័ក ចំនួន២កន្លៃង ដោយអាជ្ញាធរស្រុកគ្រោង នឹងរៀបចំទីតាំងមណ្ឌុលធ្វើចត្តាឡីស័ក មួយកន្លែងទៀត។ក្នុងស្រុកទាំងមូលមាន ពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន១៧០នាក់ មានអ្នកឆ្លងជំងឺកូវីដ.១៩ ចំនួន១០នាក់ និងបានបិទខ្ទប់ទីតាំង និងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។
គួរបញ្ជាក់ថា អំណោយដែលនាំយកទៅ ប្រគល់ជូននៅ ពេលនេះរួមមាន ម៉ាស់ចំនួន៤០០០ម៉ាស់ អាល់កុលចំនួន៤កាន ទឹកបរិសុទ្ធចំនួន៥០កេស និងថ្នាំផ្តាសាយ ចំនួន៥០ប្រអប់ និងឧបត្ថម្ភថវិកាចំនួន១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង