ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំងបានផាកពិន័យក្រុមហ៊ុន Google ៥៩៣ លានដុល្លារសហរដ្ឋអាមេរិក

421

 

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Associated Press កាលពីថ្ងៃអង្គារបានឱ្យដឹងថា និយតករផ្នែកគ្រប់គ្រងការប្រកួតប្រជែង របស់ប្រទេសបារាំង បានធ្វើការផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន៥៩២ លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេរកឃើញថា ក្រុមហ៊ុនមិនបានខិតខំប្រឹងប្រែង ក្នុងការចរចា ដើម្បីបង់កម្រៃសេវាកម្ម ទៅឱ្យក្រុមហ៊ុនសារព័ត៌មាន នៅក្នុងប្រទេសបារាំង តាមការកំណត់របស់រដ្ឋាភិបាល។នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃពុធនេះ។

ប្រភពដដែល បានបន្តថា ភាពចម្រូងចម្រាសនេះគឺ ដោយសារតែប្រទេសជាច្រើន នៅសហភាពអឺរ៉ុប និងនៅជុំវិញពិភពលោក បានចាប់ផ្ដើមទាមទារ ឱ្យក្រុមហ៊ុន Google និងក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀត បង់ប្រាក់កម្រៃសេវាកម្ម ទៅឱ្យក្រុមហ៊ុនសារព័ត៌មាន នៅពេលដែលពួកគេយកព័ត៌មានទាំងនោះ ទៅផ្សព្វផ្សាយបន្ត បើទោះបីជាក្នុងលក្ខណៈសង្ខេប (News snippet) ដូចក្រុមហ៊ុន Google បានផ្សព្វផ្សាយក៏ដោយ។

ទន្ទឹមនឹងការផាកពិន័យនេះ អាជ្ញាធរក៏បានគំរាមថា នឹងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ក្នុងមួយថ្ងៃ ប្រសិនបើក្រុមហ៊ុន Google មិនបានធ្វើសំណើជាមួយនឹងក្រុមហ៊ុនសារព័ត៌មាន ក្នុងរយៈពេលពីរខែនោះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ អាជ្ញាធរបារាំងបាន ដាក់កំណត់រយៈពេល ៣ខែ ឱ្យក្រុមហ៊ុន Google ធ្វើការពិភាក្សាជាមួយ នឹងក្រុមហ៊ុនសាព័ត៌មាន ដើម្បីដោះស្រាយបញ្ហានេះ ឬក្រុមហ៊ុននឹងរងការផាកពិន័យ៕

អត្ថបទដែលជាប់ទាក់ទង