ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ចាប់ផ្តើមសាងសង់ផ្លូវរត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ ព្រះវិហារ-អូរពោធិហើយ

107

ព្រះវិហារ គម្រាងសាងសង់ស្ថានីយ៍ថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២  គីឡូម៉ែត្រ៥២+០០០ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នៅពេលនេះបានចាប់ផ្ដើមសាងសង់ផ្លូវរត់របស់ស្ថានីយហើយ។ ក្រោយការសាងសង់ស្ថានីយ៍ថ្លឹងយានយន្តនេះបានរួចរាល់ ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារនឹងប្រើប្រាស់បានយូរអង្វែង ព្រោះតែមិនមានរថយន្តដឹកលើសទម្ងន់បំផ្លិចបំផ្លាញផ្លូវទៀត

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ថ្ងៃទី១៤ កក្កដានេះថាក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅពេលនេះបាននឹងកំពុងធ្វើសកម្មភាពការងារសាងសង់ផ្លូវរត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ (ព្រះវិហារអូរពោធិ ស្ថិតនៅគីឡូម៉ែត្រ៥២ ផ្លូវជាតិលេខ៦២ ក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

   លោក សំ លាងទ្រី បានសូមអោយពុកម៉ែ បងប្អូន ដែលជាអ្នកបើកបរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរវ៉ាជែងទាំងប្រថុយប្រថានមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់កំណត់ ឫដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរាជរដ្ឋាភិបាល«៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីការឆ្លងរាលដាលជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង