ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចាប់ទាហានជើងទឹកម្នាក់ ផឹកសុីស្រវឹង ដកកាំភ្លើងបញ្ចូលគ្រាប់ ផ្អើលម្ចាស់ហាង ១៨ថ្មី២

103

 

ភ្នំពេញ ÷ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះចាប់បុរសជានាយទាហានជើងទឹកម្នាក់ រួមនឹងមិត្តភក្ដិបានចូលទៅហាងផឹកសុីឈ្មោះ១៨ ថ្មី២ រាងស្រវឹងស្រឿងៗ បានដកកាំភ្លើង ខ្លីចេញមកក្រៅបង្អួតពេញតុផឹកស៊ី និងថែមទាំងអាមេបញ្ចូលគ្រាប់រួច ធ្វើឲ្យម្ចាស់ហាងភ័យខ្លាច មានរឿងក៏បានរាយការណ៍ ទៅមកសមត្ថកិច្ច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចំណុចនៅក្នុងភោជនីយដ្ឋាន យីហោ ១៨ថ្មី២ ផ្លូវOCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់ខ្លួនបុរសដកកាំភ្លើង មានឈ្មោះ ឡាយ សាកន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាទាហាន មានឋានៈនាយក្រុម១ អនុសេនាតូចការពារអង្គភាពបញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើងទឹក។

យោងតាមប្រភពពីម្ចាស់ហាងឈ្មោះ១៨ថ្មី២ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ មុនកើតហេតុ មានបុរសជាម្ចាស់កាំភ្លើង រួមជាមួយនិងមិត្តភក្ដិម្នាក់ទៀត បានបបួលគ្នាមកអង្គុយហូបអី នៅក្នុងភោជនីយដ្ឋានខាងលើ ខណៈពេលហូបស្រារាងស្រវឹងស្រឿងៗ មិនដឹងថាគាត់មានរឿងអ្វី ស្រាប់តែបានដកកាំភ្លើងខ្លី ម៉ាក K59 មកដាក់សំញ៉ែងលើតុ និងបញ្ចូលគ្រាប់អាមេ ធ្វើឲ្យបុគ្គលិកនៅក្នុងហាង១៨ថ្មី២ ភ័យខ្លាចក៏រត់ទៅប្រាប់ម្ចាស់ហាង ខ្លាចក្រែងមានរឿងដល់អ្នកនៅក្នុងហាង កំពុងអង្គុយហូបអីនៅជិតៗគ្នា បន្ទាប់មកម្ចាស់ហាងបានទាក់ទងទៅ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានចុះមកដល់ ក៏សួរនាំទៅលើម្ចាស់ហាង និងម្ចាស់កាំភ្លើង បន្ទាប់មកក៏ឃាត់ខ្លួនបុរសជាម្ចាស់កាំភ្លើង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ សួរនាំបន្ត ចំណែកមិត្តភក្តិម្នាក់ទៀត បានគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង