ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO : រោគរាតត្បាត COVID-19 បម្លែងថ្មី ឈ្មោះ “Delta” បាននិងកំពុងរីកសាយភាយ និងបានរកឃើញនៅក្នុងប្រទេស និងដែនដីចំនួន ១១១

102

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា រោគរាតត្បាត COVID-19 បម្លែងថ្មី ឈ្មោះ “Delta” បាននិងកំពុងរីកសាយភាយ និ ងបានរកឃើញនៅក្នុងប្រទេស និងដែនដីចំនួន ១១១។ WHO បានបង្ហាញការបារម្ភធ្ងន់ធ្ងរថាកូវីដ១៩បម្លែងថ្មី Delta នឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរ នៅពាសពេញពិភពលោក នៅប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។

WHO បានបង្ហាញភស្តុតាងជាក់ស្តែងថា ឥទ្ធិពលរបស់ វីរុសបម្លែងថ្មី Delta គឺការហក់ឡើងវិញយ៉ាងឆាប់រហ័ស នៃចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ចំណែកតំណាង WHO ប្រចាំកម្ពុជា ទើបតែបានព្រមានថ្មីៗនេះថា ប្រទេសកម្ពុជានឹងប្រឈមនឹងការឆ្លងសហគមន៍កម្រិតធំធេង និងស្នើឱ្យមានវិធានការជាលក្ខណៈបុគ្គលនិងសង្គម ដើម្បីទប់ស្កាត់និងបង្ការការរីកសាយភាយនៃរោគរាតត្បាតនេះ៕

អត្ថបទដែលជាប់ទាក់ទង