ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជនឆ្ងល់ អតីតតារាទឹកភ្នែក ឯក អមរា បច្ចុប្បន្នជាថៅកែហាង កាត់សក់បុរសមួយកន្លែង ទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម ពិតមែន

153

 

 

ភ្នំពេញ៖ អ្នកនាង ឯក អមរា គឺជាតារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនដួងទៀត កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ ដែលអ្នកនាងបានស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាមួយនឹង ងារជាកំពូលតារា
ទឹកភ្នែក ។
មានទស្សនិកជនជាច្រើនបានឆ្ងល់ អតីតតារាទឹកភ្នែក ឯក អមរា បច្ចុប្បន្នជាថៅកែហាងកាត់ សក់បុរសមួយកន្លែង ទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម ពិតមែនទេ បើពិតមែន តារារូបនេះ ពូកែលាក់ខ្លួនមែន ។
ទស្សនិកជនចាំបានថា៖ រាល់ភាពយន្តខ្មែរជាច្រើនដែលអតីតតារាសម្តែង ឯក អមរា បានចូលរួមសម្តែងកាលពីអតីតកាលនោះ សុទ្ធតែក្តោបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ព្រោះតែទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកនាង ជាពិសេសក្នុងការសម្តែងតួអង្គយំយែក សោយសោក ដែលនេះជាជំនាញរបស់អតីតតារាសម្តែងរូបនេះ រហូតដល់មហាជនបាន ដាក់ងារឲ្យជាតារាទឹកភ្នែក។
ដកខ្លួនចេញពីវិស័យសិល្បៈអស់ប្រមាណជិត ២០ ឆ្នាំមកនេះ អ្នកនាង ឯក អមរា អតីតតារាទឹកភ្នែកហាក់ស្ងប់ស្ងាត់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកអ្នកនាងយ៉ាងខ្លាំង ។ ជាមួយភាពស្ងប់ ស្ងាត់បាត់ដំណឹងឈឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលជាអ្នកនាងបានចេញពីប្រទេសកំណើតទៅរស់នៅឯប្រទេសក្រៅដូចតារាជើងចាស់ជំនាន់អ្នកនាងជាច្រើននោះបាត់ទៅហើយមើលទៅ ។
យ៉ាងណាមិញ បើតាមការឱ្យដឹងនោះ អ្នកនាង ឯក អមរា មិនបានចាកចេញទៅរស់នៅឯណា នោះឡើយ ដោយបច្ចុប្បន្ននេះ អ្នកនាងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកនាងក៏ជាថៅកែស្រីហាងកាត់សក់បុរសមួយកន្លែងថែមទៀត ដែល មានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម ។
សូមបញ្ជាក់ថា៖ តារា ឯក អមរា ក្រៅពីជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាព កាលពីទសវត្សរ៍ ឆ្នាំ៨០-៩០ នោះ អតីតតារាទឹកភ្នែករូបនេះក៏ជាអតីតបវរកញ្ញាមួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងតាមរយៈភាពយន្តខ្មែររាប់មិនអស់នាពេលអតីតកាល ។ អ្នកនាងត្រូវបានបាត់ឈ្មោះពីសិល្បៈក្រោយរៀបការស្វាមី ដោយសម្រេចចិត្តបោះបង់ការសម្ដែងទាំងស្រុងលែងនឹកនា ខុសពីមិត្តរួមជំនាន់មួយចំនួនដែលមកភ្លឹបភ្លែតម្តងម្កាលឱ្យមហាជនឃើញ ដូចជា ហម ឆរ៉ា អម្ពរ ទេវី ចាន់ សុផានី ជាដើមនោះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង