ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្គេមបាញ់ត្រី រីកដូចផ្សិត នៅខណ្ឌចំការមន ខណៈថៅកែជាមន្ត្រីប៉ូលីស មានអីសង្ឃឹមទៀត

121

ភ្នំពេញ៖ ហ្គេមបាញ់ ជាប្រភេទល្បែងស៊ីសង តាមប្រពន្ធ អេឡិចត្រូនិចបាននិងកំពុងតែរីករាលដាល យ៉ាងខ្លាំងនៅក្នុងទឹកដីខណ្ឌចំការមន ដោយទីតាំងខ្លះ ជ្រកក្រោម ណែត ២៤ម៉ោង និងមានថៅកែជាមន្ត្រីប៉ូលីស តើប្រជាពលរដ្ឋមានអីសង្ឃឹមទៀត។

តាមប្រភពព័ត៌មានឲ្យដឹងថា ទីតាំង ហ្គេមបាញ់ត្រីទាំងនោះ មានថៅកែធំ ជាមន្រ្តីនគរបាលឈ្មោះសុខ ទីវេហា មានឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នៅសាលាបណ្ឌិតសភានគរបាលជាតិកៀនស្វាយ កំពុងតែបើកលេង យ៉ាងរលូន ។ នៅក្នុងការដំណើរ ការល្បែងស៊ីសងនោះ ត្រូវបានគេបង្ហើបឲ្យដឹងទៀតថា មន្រ្តីនគរបាលរូបនោះបានរត់ការនិងត្រូវរ៉ូវគ្នា ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ថ្នាក់មូលដ្ឋានអស់ហើយដែរ។

តាមព័ត៌មានឲ្យដឹងថា គ្រាន់តែនៅក្នុងខណ្ឌចំការមន មានហ្គេមបាញ់ត្រី របស់លោកវរសេនីយ៍ សុខទីវេហា ចំនួន ៥កន្លែង ដែលក្នុងនោះមាន នៅខាងកើតស្ថានីយ៍បូមទឹក បឹងត្របែក តាមផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ជ្រកក្រោមស្លាកណែត , ២. នៅផ្ទះវិឡាលេខ៩៨ផ្លូវលេខ ៩៩ សង្កាត់ផ្សារដើមថ្កូវ , ៣. នៅផ្សារបឹងត្របែកប្លាហ្សា នៅជាន់ក្រោមដី ក្នុងសង្កាត់បឹងត្របែក , ៤. នៅផ្លូវលេខ ៤៨៤ ជិតផ្ទះម៉ាស្យា កោសជប់ នៅក្នុងសង្កាត់ផ្សារ ដើមថ្កូវ និង៥ .ជ្រកក្រោមស្លាក ខារ៉ាអូខេ ដឺ វ៉យ ក្នុង សង្កាត់ផ្សារដើមថ្កូវ ។ ទីតាំង ហ្គេមបាញ់ត្រីទាំងនោះ កំពុងតែពង្វក់ ស្រទាប់យុវជន និងសិស្សសាលា ឲ្យចូលលេង គេចសាលា មិនគិតពីការរៀនសូត្រ បង្កការក្តៅក្រហាយ ពីអាណាព្យាបាល និងបង្កើតឲ្យមានចោលួច ឆក់ ប្លន់។
តាមព័ត៌មានឲ្យដឹងថា មិនថាតែនៅក្នុង ខណ្ឌចំការមននោះ ទេ នៅតាមខណ្ឌនានា ក៏មានទីតាំងហ្គេម បាញ់បាញ់ត្រី របស់ លោក វរសេនីយ៍ សុខទីវេហា នោះដែរ កំពុងតែដំណើរ ការយ៉ាងរលូន ។
ប្រជាពលរដ្ឋ ក៏បានធ្វើការរិះគន់ថា នគរបាលជាអ្នកបង្ក្រាបល្បែងស៊ីសង ចុះបើនគរបាលមួយចំនួនបើកល្បែងស៊ី និងត្រូវរ៉ូវគ្នាតើឲ្យពួកគាត់សង្ឃឹមនណាទៀត។
គួរបញ្ជាក់ថា ហ្គេមបាញ់ត្រី ជាល្បែងស៊ីសង អេឡិចត្រូនិច ដែលត្រូវបានគេរៀប ស៊ីតែម្តង ដែលខ្លះ ឲ្យស៊ី ២០ភាគរយ រហូតដល់៧០ភាគរយក៏មានដែរ ឲ្យតែចូលលេងគឺហិនហោច លក់របស់របរ អស់ហើយ ហើយឈានទៅលួច ប្រាក់ឪពុកម្តាយ និងលួច ឆក់ប្លន់ថែមទៀត។
ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក ព្រុំ សំខាន់ អភិបាលខណ្ឌ ចំការមន និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌ មេត្តាចុះបង្ក្រាបផង បើមិនដូច្នេះទេ តើប្រជាពលរដ្ឋមានអីសង្ឃឹមទៀត៕

អត្ថបទដែលជាប់ទាក់ទង