ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​កូ​ឡុំ​ប៊ី​រឹបអូស​បាន​កូកាអ៊ីន​ចំនួន​ ៥.៤​ តោន​ ដែល​មាន​តម្លៃ​ ១៨៥​ លាន​ដុល្លារ​អា​មេ​រិ​ក​

143

បរទេស៖កាលពី​ថ្ងៃ​ពុធ​ កងទ័ពជើងទឹក​នៅ​តំបន់​ Andean​ បាន​និយាយ​ថា​ អាជ្ញាធរ​កូ​ឡុំ​ប៊ី​សហការ​ជាមួយ​សម​ភាគី​ Panama​ និង​សហរដ្ឋអាមេរិក​បាន​រឹបអូស​យក​កូកាអ៊ីន​ចំនួន​ ៥.៤​ តោន​ ដែល​មាន​តម្លៃ​ ១៨៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ កងទ័ពជើងទឹក​បាន​និយាយ​ថា​ គ្រឿងញៀន​ទាំង​អស់នោះ​ត្រូវ​បាន​រក​ឃើញ​បន្ទាប់​ពី​ទូក​ល្បឿន​លឿន​មួយ​បាន​បើក​ចូល​ក្នុង​ដែនទឹក​កូ​ឡុំ​ប៊ី​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ដោយ​អាជ្ញាធរ​ Panam​ ហើយ​ត្រូវ​បាន​ដេញចាប់​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កូ​ឡុំ​ប៊ី​ ។​

​បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​នៅ​តំបន់​នោះ​ សមាជិក​នៃ​ឆ្មាំ​ឆ្នេរសមុទ្រ​បាន​រក​ឃើញ​ទូក​សង្ស័យ​មួយ​ដែល​មាន​បាវ​ចំនួន​ ៨១​ នៅ​លើ​ទូក​ និង​បាវ​ចំនួន​ ១៤៧​ ផ្សេង​ទៀត​ត្រូវ​បាន​លាក់​នៅ​ក្នុង​បន្លែ​ ហើយ​ក្នុង​បាវ​ទាំងនោះ​មាន​កូកាអ៊ីន​។​

​ឧត្តមនាវីឯក​លោក​ Juan​ Rozo​ Obregon​ ដែល​ជា​បញ្ជាការ​នៃ​កងកម្លាំង​នាវាចរ​ Caribbean​ នៃ​ប្រទេស​កូ​ឡុំ​ប៊ី​មាន​ប្រសាសន៍​ថា​ “​ប្រសិនបើ​ទំនិញ​ខុសច្បាប់​នេះ​ទៅ​ដល់​សហរដ្ឋអាមេរិក​ ឬ​អឺរ៉ុប​ ប្រាកដ​ណាស់​ ច្បាស់​ជា​គ្រឿងញៀន​ ១៦​ លាន​គ្រាប់​ចរាចរ​តាម​ទីផ្សារ​ក្នុង​ប្រទេស​ទាំងនោះ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​របស់​ពិភពលោក​”​។​

​អាជ្ញាធរ​បាន​និយាយ​ថា​គ្រឿងញៀន​ទាំងនេះ​ជា​របស់​ក្រុម​ឧក្រិដ្ឋជន​ Clan​ del​ Golfo​ ។​ ក្រុម​នេះ​ដឹកនាំ​ដោយ​ Dairo​ Antonio​ Usuga​ ដែល​គេ​ស្គាល់​ថា​ជា​ “Otoniel”​ ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដែល​កូ​ឡុំ​ប៊ី​ចង់​ចាប់ខ្លួន​បំផុត​ ៕

អត្ថបទដែលជាប់ទាក់ទង