ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ៤ខ្សែ និងដាក់ប្រព័ន្ធលូ មេ មួយ ខ្សែ ចងដៃ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ ៣ ក្នុងខណ្ឌច្បារអំពៅ

55

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានធ្វើពិធីបើកការដ្ឋាន ស្ថាបនា ផ្លូវបេតុងចំនូន ៤ខ្សែ និងដាក់ប្រព័ន្ធលូ មេចំនួនមួយខ្សែដើម្បីចងដៃ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន៣គឺសង្កាត់និរោធ សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ 

   ពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូនេះ នៅក្នុងបុរីកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក រស់ សុភ័ក្រ  អភិបាលរងខណ្ឌច្បារអំពៅ លោក ហួត ហ៊ុយ នាយករដ្ឋបាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ~សង្កាត់ព្រមទាំងប្រជាពលរដ្ឋ ជាង៣០០នាក់ចូលរួមពិនិត្យផងដែរ ។

មន្ត្រីជំនាញបានឱ្យដឹងថា ៖ ការស្ថាបនាផ្លូវ បេតុង និងដាក់លូរបង្ហូរទឹក នៅក្នុងសង្កាត់ទាំង៣នេះ រួមមានសង្កាត់និរោធ សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា អនុវត្តគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៨ ទទួលអនុវត្តគម្រោងស្ថាបនាដោយក្រុមហ៊ុន លីន សុគន្ធា ខូ អិ ល ធី ឌី ។ ផ្លូវបេតុងដែលស្ថាបនានេះ រួមមាន៤ខ្សែ ក្នុងនោះសង្កាត់ព្រែកប្រា មាន២ខ្សែ ដោយខ្សែទី១ ក្នុងក្រុមទី១ និងក្រុមទី៦ ភូមិព្រះពន្លា និងក្រុមទី៧ ភូមិជ្រោយបាសាក់មានប្រវែង ៥៣ម៉ែត្រ និងទទឹង៧ម៉ែត្រ, ប្រវែង៦៧ម៉ែត្រ ទទឹង៥ម៉ែត្រ និងប្រវែង២៤៧ម៉ែត្រ ទទឹង ៦ម៉ែត្រ និងខ្សែទី២ ផ្លូវក្នុងបុរីជ្រោយបាសាក់ ប្រវែង ៦១ម៉ែត្រ និង ៨ម៉ែត្រ,ប្រវែង៣៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ។ ដោយឡែកខ្សែទី៣ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ប្រវែង ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ នុងខ្សែទី៤ ប្រវែង ២៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ ព្រមទាំងជួសជុលដាក់ប្រព័ន្ឋលូ ទំហំ ១,៥ម៉ែត្រ អណ្តូងលូផងដែរ ។  

បន្ទាប់ពីអាជ្ញាធខណ្ឌបើកការជួសជុលកែលម្អផ្លូវបេតុង នៅក្នុងបុរីកំសាន្ត តំណាងប្រជាពលរដ្ឋនៅក្នុងបុរីកំសាន្ត បានថ្លែងអំណគុណអាជ្ញាធខណ្ឌច្បារអំពៅ តែអ្វីដែលប្រជាពលរដ្ឋចង់បានបន្ថែមទៀតនោះស្នើសុំអិយអាជ្ញាធខណ្ឌបំពាក់ភ្លើងបំភ្លឺផ្លូវដើម្បីសន្តិសុខ សុវត្ថិភាពនៅពេលយប់។

ឆ្លើយតបនិងសុំណូមពរ របស់ប្រជាពលរដ្ឋ លោក រស់ សុភ័ក្ក្តអភិបាលរង តំណាងលោក អភិបាលខណ្ឌ  បានទទួលយកសំណើរបស់បងប្អូនបហរជាពលរដ្ឋដើម្បីដោះស្រាយជូនបន្ថែមពីនេះទៀត លោកអភិបាលរដ្ឋក៏បាន សំណូមពរឱ្យប្រជាជន ដែលរស់នៅអមសងខាងផ្លូវកំពុងស្ថាបនាជា បេតុង និង ដាក់លូនេះ ចូលរួមសហការជាមួយ អាជ្ញាធរ តាមដានដោយក្រុមហ៊ុន លីន សុគន្ធា ខូអិលធីឌីដែលទទួលអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងថ្មី និងដាក់ប្រព័ន្ធលូមេបង្ហូរទឹកនៅពេលនេះ ។ ជាមួយគ្នានោះដែរ លោកអភិបាលរងខណ្ឌ បានលើកឡើងថា ៖ ក្រុមហ៊ុនត្រូវអនុវត្ត ការងារស្ថាបនា និងដាក់ប្រព័ន្ធលូឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ទាំងគុណភាព និងសោភ័ណ្ឌភាពផ្លូវផងដែរ ។

នៅក្នុងកម្មវិធីនេះដែលលោកអភិបាលរងខណ្ឌ បានសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងចូលរួមសហការណ៍តាមដានការអភិវឌ្ឍន៍គម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុង ។ ជាមួយគ្នានេះដែរលោកអភិបាលរងបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម  ។រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន  ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង