បុគ្គលិកក្រុមហ៊ុនម្នាក់ ឡើងតខ្សែ លើបង្គោលភ្លើង ខុសបច្ចេកទេស ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់
កំពង់ឆ្នាំង ៖ យុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុនមួយ បានឡើងតខ្សែ លើបង្គោលភ្លើង ខុសបច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅចំណុចសួនរង្វង់មូលទូក ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន សិរី អាយុ២២ឆ្នាំ មានទីលំនៅ ភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មុខរបរជាបុគ្គលិកក្រុមហ៊ុន វិសាន់អេឡិចទ្រិចស៊ីធី ។
ក្រោយកើតហេតុ ក្រុមការងារជំនាញ បានចុះពិនិត្យកន្លែងកើតហេតុ ហើយសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារការឆក់ខ្សែភ្លើងប្រាកដមែន ៕