គ្រោះថ្នាក់ចរាចរ ថ្ងៃទី២៤ ខែសីហា ស្លាប់ ៥នាក់ របួស១៤នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់(ស្រី២នាក់) របួសធ្ងន់ ៨នាក់(ស្រី២នាក់) របួសស្រាល ៦នាក់(ស្រី៤នាក់) មិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់៧លើក) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូ ៩គ្រឿង រថយន្តធុនតូច ៧គ្រឿង រថយន្តធំ ៣គ្រឿង និងកង់ ២គ្រឿង ។ មូលហេតុ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់៣នាក់) មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់) មិនប្រកាន់ស្តាំ ២លើក ប្រជែង ២លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៦លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៥លើក រថយន្តធំ ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ២លើក ស្លាប់ ១នាក់(ស្រី) របួស៣នាក់(ស្រី) ភ្នំពេញ ៤លើក ស្លាប់១នាក់ របួស៤នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់៣នាក់(ស្រី១នាក់) ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោក រយៈពេល២៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៤ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ២០១លើក បណ្តាលឲ្យមនុស្សស្លាប់ ៩៥នាក់ របួសសរុប ២៦៧នាក់ របួសធ្ងន់ ១៧២នាក់ របួសស្រាល ៩៥នាក់ ៕