ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន មួយចំនួន ដែលស្ថិតនៅ ក្រុងព្រះសីហនុ

147

ព្រះសីហនុ៖ ដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងចម្រោះទឹកកង្វក់ទៅជាទឹកស្អាត ឲ្យមានសារ ប្រយោជន៍ នៅព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងត្រៀមធ្វើស្ថានីយ៍ទី៣ និងស្ថានីយ៍អាងចម្រោះទឹកកង្វក់ទី១ និងទី២ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ហើយបន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង នៅស្រុកព្រៃនប់ និងរង្វង់មូលសីហរាជមុខបី នៅក្រុងព្រះសីហនុ ដើម្បីរៀបចំ ធ្វើជា សួនច្បារនៅជុំវិញ ដើម្បីឲ្យកាន់តែមានសោភណ័ភាពកាន់ តែស្រស់ស្អាត ដើម្បីបងប្អូន ប្រជាពលរដ្ឋដែលមកលេង កំសាន្តក្នុងទឹក ដីនៃខេត្តព្រះសីហនុ មកថតរូបទុកជា អនុស្សាវរីយ៍ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ស្ថានីយ៍អាងចម្រោះទឹកកង្វក់ទៅ ជាទឹកស្អាត គឺក្នុងគោលបំណងគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព រក្សាបាននូវសោភណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ឆ្នេរសមុទ្រ។ អ្វីដែលលើសពីនេះទៀតនោះ គឺនឹងទទួលផលប្រយោជន៍សាធារណៈ និងឯកជន ក្នុងការអភិវឌ្ឍ និងការអភិរក្សជីវៈចម្រុះ នៃធនធានធម្មជាតិ កាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិតំបន់ឆ្នេរ ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន ធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រនៃកម្ពុជា តាមគោល ការណ៍របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រប់តាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមរំលឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២កន្លែងមកហើយ សាងសង់ឡើងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ និង ឲ្យប្រជាពលរដ្ឋបានមកលេងទឹកសមុទ្រ ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់ ។ អាងចម្រោះទឹកកខ្វក់នេះ បានចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្លេះ ៕

អត្ថបទដែលជាប់ទាក់ទង