ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំ ត្រៀមប្រកាសបើក យុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

116

 

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ និងផ្តោតសំខាន់លើបញ្ហាផ្សេងៗមួយចំនួនទៀត ព្រមទាំងត្រៀមប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ក្នុងនោះកិច្ចប្រជុំបានកែសម្រួលនូវចំណុចមួយចំនួនមកត្រឹមចំណុចគោលធំៗចំនួន៤ ដូចជាបង្ហាញសមិទ្ធផលការងារ ការដោះស្រាយលើកត្តាប្រឈម សេចក្តីសន្និដ្ឋាន និងសំណូមពរផ្សេងៗ។
ជាមួយគ្នានោះកិច្ចប្រជុំបានដាក់បញ្ជូលបន្ថែមនូវរបាយការណ៍របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (កីឡាជនពិការ) ព្រមទាំងគណៈកម្មការជំនានារបស់ CAMSOC។

ចំពោះចំណុចសំខាន់មួយទៀត គឺពិនិត្យមើលសម្រង់យកខ្លឹមសាពីសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងពិធីបើកយុទ្ធនាជាតិផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយុទ្ធនាការផ្សព្វផ្សាយជាតិនេះគ្រោងនឹងធ្វើឡើងនាអំឡុងសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ នាខែក្រោយនេះ ក្រោយពីទទួលបានការអនុញ្ញាតសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការជំនាញនានាបន្តកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួនធ្វើយ៉ាងណាឲ្យដំណើរការនៃការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួត កីឡា ស៊ីហ្កេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង