ឃាត់ជនល្មើសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គប់ដុំថ្ម និង ប្រេីប្រាស់កាំបិតកាប់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
បាត់ដំបង ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្ម និង ប្រេីប្រាស់កាំបិតកាប់ ) ដោយឃាត់ជនល្មើសម្នាក់។ ជនល្មើសត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។
ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១១:២០ នាទី នៅចំណុចភូមិកន្ទឺ២ ឃុំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការ បង្ក្រាប ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្ម និង ប្រេីប្រាស់កាំបិតកាប់ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ម៉ា ចិទ្រី ហៅ ស ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ជនសង្ស័យខាងលេី រួមជាមួយបក្សពួកចំនួន ០៣ នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានធ្វេីសកម្មភាពដេញកាប់ នឹងគប់ដុំថ្ម ទៅលេី ក្មេងទំនេីង ០១ ក្រុមទៀតដែលមានគ្នា០៣ នាក់ បណ្តាលឲ្យរងរបួសធ្ងន់០១ នាក់ រយះក្បាល ប្រអប់ជេីង និង ភ្លៅ ។
វត្ថុតាងដកហូតរួមមាន ៖ - កាំបិតខ្វែវ ចំនួន ០២ ដេីម - កាំបិត ប៉័ងតោ ០១ ដេីម - ពូថៅ ០១ ដេីម - កាំភ្លេីង កែច្នៃ ០១ ដេីម ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕