ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្ម កាត់ក្បាលមនុស្សម្នាក់ សមត្ថកិច្ចជំនាញ សន្និដ្ឋាន ជាករណីទំនាស់ពាក្យសម្ដី និងបានកំណត់មុខសញ្ញាជនសង្ស័យ៣នាក់

104


ពោធិ៍សាត់៖ បុរស​ចំណាស់ម្នាក់ ដែលបាត់ខ្លួនចេញពីផ្ទះ រយៈពេលមួយថ្ងៃ ​ត្រូវបានប្រទះឃើញស្លាប់ក្នុងទឹកអូរក្នុងភូមិ ដោយដាច់ក្បាល។ នគរបាលមូលដ្ឋានបានសន្និដ្ឋានថា នេះជាករណី​ឃាតកម្ម ដោយឃាតករកាប់ជនរងគ្រោះ ដាក់ក្បាលចេញពីខ្លួន ទុកសពក្នុងទឹកស្ទឹង ហើយសមត្ថកិច្ចជំនាញ សន្និដ្ឋាន ជាករណីទំនាស់ពាក្យសម្ដី និងបានកំណត់មុខសញ្ញាជនសង្ស័យ៣នាក់។ ចំណែកក្បាលជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ច ក៏ដូចជា សាច់ញាតិ រកឃើញនោះទេ សង្ស័យហូរតាមទឹកទៅទីឆ្ងាយបាត់ហើយ។ ​ករណីនេះកើតឡើងក្នុង​ប្រឡាយ​ទឹកអូរ ស្ថិតនៅ​ចំណុច​ភូមិក្សេត្របូរី ឃុំស​ន្ទែ ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដែល​សាកសព​​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ។​

​ទាក់ទង​នឹង​អំពើ​ឃាតកម្ម សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ករណី​ចងគំនុំ ហើយកំពុងធ្វើ​កា​រ​ស៊ើបអង្កេត​ស្រាវជ្រាវ រកជនដៃដល់ មកផ្ទន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចនគរបាល ស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពីសមត្ថកិច្ចជំនាញស្រុកដឹកនាំ ដោយលោកអធិការ សហការជាមួយកម្លាំងជំនាញ នគរបាលខេត្តចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះសង្ស័យបណ្ដាលមកពី ទំនាស់ពាក្យសម្ដី ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីធ្វើការបំភ្លឺ របស់ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យ៉ម ហុន និង ប្រជាពលរដ្ឋឈ្មោះ អឹម សុខារួចមក ក្នុងនោះសមត្ថកិច្ចកម្លាំងជំនាញ បានកំណត់មុខសញ្ញាជនសង្ស័យចំនួន៣នាក់អាចពាក់ព័ន្ធករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង