ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់កូនឈ្នួលម្នាក់ ចាប់ថៅកែស្រីរំលោភ បានសម្រេច ខណៈប្តីមិននៅ

940

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្នាក់ជាកូនឈ្នួល ដែលបានចាប់ប្រពន្ធថៅកែ រំលោភសេពសន្ថវៈបានសម្រេច ករណីឃាត់ខ្លួនបុរស ខាងលេីកាលពីម៉ោង វេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចរោងទិញលក់ អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅក្នុងរោងទិញលក់ អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យអវិជ្ជមានកូវីដ១៩ និងអវិជ្ជមានសារធាតុញៀន)។

ចំណែកនារីរងគ្រោះឈ្មោះ ហ៊ាង ម៉ារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅរោងអេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

បេីតាមការរៀបរាប់ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី នារីរងគ្រោះ កំពុងអង្គុយក្នុងបន្ទប់នៅ រោងទិញលក់អេតចាយ ស្ថិតនៅភូមិកេីតហេតុខាងលេី តែម្នាក់ឯង ដោយសារឈ្មោះ ហុង ជិន អាយុ២៩ឆ្នាំ ត្រូវជាប្តីរបស់នារីរងគ្រោះ បានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង ។

ប្រភពព័ត៌មានបានបន្តទៀតថា ពេលនោះជនសង្ស័យដែល ជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះ បើកទូទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់ អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាព យកដៃម្ខាងចាប់ច្របាច់ដោះ និងដៃម្ខាងទៀត ស្ទាប់ប្រដាប់ភេទ និងបឺតមាត់ជនរងគ្រោះថែមទៀត ។

ហើយនារីរងគ្រោះក៏បានខាំអណ្តាតជនសង្ស័យ និងបានសុំអង្វរជនសង្ស័យ កុំឱ្យធ្វើបែបនេះ ព្រោះនារីរងគ្រោះមានប្តីមានកូនរួចហើយ តែជនសង្ស័យ នៅតែធ្វើសកម្មភាព និងបានប្រាប់ជនរងគ្រោះ កុំឱ្យស្រែកប្រយ័ត្នខ្មាសគេ រួចនារីរងគ្រោះមិនបានស្រែកទេ ក៏ប្រឹងរើបម្រះ ហើយជនសង្ស័យក៏ បានយកដៃម្ខាងចាប់ជើងស្តាំ របស់នារីរងគ្រោះ និងយកដៃម្ខាងសង្កត់ដៃ របស់ជនរងគ្រោះ ដោយសារនារីរងគ្រោះ ស្លៀករ៉ូបពុំមានស្លៀកលីអូ និងអាវទ្រនាប់ឡើយ រួចជនសង្ស័យ ក៏បានធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើនារីរងគ្រោះបានសម្រេច១លើក ។

ហើយជនសង្ស័យ ក៏បានដើរចេញទៅវិញបាត់ រួចនារីរងគ្រោះក៏បានងើបទៅងួតទឹក និងចូលដេកធម្មតា ដោយមិនបានប្រាប់ ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមាន ការបែកបាក់គ្នា ជាមួយគ្រួសារ និងខ្លាចខ្មាសគេផង ។

រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្តីបានត្រឡប់មកដល់ រោងទិញលក់អេតចាយខាងលើវិញ មានការសង្ស័យ ទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំ ទៅនារីរងគ្រោះ ហើយនារីរងគ្រោះ ក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹង រួចប្ដីក៏បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលសាក់សំពៅ ឱ្យជួយអន្តរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង