រថយន្តធុនធំ ក្រុមហ៊ុនអានកូ (ANCO) ដឹកបង្គោលភ្លើងថ្ម បុកនិងកិនយុវជនម្នាក់ស្លាប់ភ្លាម
ភ្នំពេញ ៖ យុវជនម្នាក់កំពុងជិះម៉ូតូធ្វើដំណើរត្រូវរថយន្តធុនធំប្រភេទយីឌុបបើកបុកពីក្រោយអូសប្រហែល១០ម៉ែត្រហើយនកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោងជិត១០យប់ថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច ជិតឃ្លាំងដែកជីបម៉ុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ រថយន្តបង្ករគ្រោះថ្នាក់ចរាចរខាងលើម៉ាក DONGFENGដឹកបង្គោលភ្លើងមួយគ្រឿង របស់ក្រុមហ៊ុនអានកូ (ANCO)។
សមត្ថកិច្ចបន្រថា៖ជនរងគ្រោះ(សព)មានឈ្មោះ សោម វណ្ណា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ក្រុមហ៊ុននាគមាស ធ្វើស្លាក ប៉ាណូ ស្នាក់នៅជាមួយប្រពន្ធនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត ភូមិប្រាក់ព្រីង ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ក្រោយកើតហេតុអ្នកបើកបរថយន្តត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ ឃាត់ខ្លួនបាន រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ដង្កោ យកទៅធ្វើការសាកសួរអត្តសញ្ញាណនៅប៉ុស្តិ៍ និងប្រគល់ឲ្យចរាចរណ៏ក្រុងបន្ត។
អ្នកនៅកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តធុនធំមួយគ្រឿងម៉ាក DONGFENGយីឌុប ដឹកបង្គោលភ្លើងថ្មពេញ ដែលជារបស់ក្រុមហ៊ុនអានកូ (ANCO) ពាក់ស្លាកលេខភ្នំពេញ 3C-7248និងស្លាកលេខខាងក្រោយព្រះសីហនុ 4A-1249 បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ សេ (110) ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BL-1500 (ដាក់កាំបន្ទះស) បើកបរដោយយុវជនម្នាក់ម្នាក់បណ្ដាលឲ្យកិនហើយអូសប្រមាណជាងដប់ម៉ែត្រ ស្លាប់មួយរំពេច ភ្លាមៗ។
អ្នកភូមិឱ្យដឹងថាដែរថា៖ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងរថយន្ត និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែក សពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើត៕