ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​២៥​សីហា​ កើតឡើង​ ៦​លើក​ ស្លាប់​ម្នាក់​ រង​របួសធ្ងន់​ស្រាល​១១​នាក់​

83

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរនៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៦​លើក​(​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ (​ស្រី​ម្នាក់​)​ រង​របួសធ្ងន់​៧​នាក់​ (​ស្រី​២​នាក់​)​ និង​រង​របួសស្រាល​៤​នាក់​(​ប្រុស​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៧​នាក់​ (​ យប់​៧​នាក់​ )​។​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

​ប្រភពដដែលបានឱ្យ​ដឹង​ថា ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ២​លើក​ មិន​គោរព​សិទ្ធិ​ ២​លើក​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​ម្នាក់​)​និង​បត់​គ្រោះថ្នាក់​ ១​លើក​​ និងបណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១១​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​ ១​គ្រឿង​។​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ ម៉ូតូ​រ៉ឺ​ម៉ក​ ១​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៣​លើក​​ ផ្លូវ​ខេត្ត​ ២​លើក​​ ផ្លូវលំ​ ១​លើក​។​ ​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ១​លើក​ ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរទូ​ទាំង​ប្រទេស​ រយៈពេល​២៥​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ២០៧​លើក​ ស្លាប់​ចំនួន​៩៦​នាក់​ របួស​សរុប​ចំនួន​២៧៨​នាក់​ របួសធ្ងន់​ ១៧៩​នាក់​ របួសស្រាល​ចំនួន​៩៩​នាក់​។​

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​២៤​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១.៨៨៣​ គ្រឿង​ (​ម៉ូតូ​៤៦ភាគរយ)​ ​ មធ្យោបាយ​ល្មើស​ ២២៧​គ្រឿង​ (​ម៉ូតូ​៦០ភាគរយ) អប់រំ​ ៩៣​គ្រឿង​ (​ម៉ូតូ​៤១ភាគរយ)​ ពិន័យ​ ១៣៤​ គ្រឿង​ (​ម៉ូតូ​១០០ភាគរយ)​ ៕

អត្ថបទដែលជាប់ទាក់ទង