ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ចងកនឹងដើមឈើតូចមួយ ហើយជើងដល់ដី និងស្នាមរបួសពេញខ្លួន

102

ភ្នំពេញ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន នៅនឹងមែកឈើដើមឆត្រ ដោយជើងដល់ដី។ បុរសរូបនោះ មានស្នាមឈាមប្រឡាក់ពេញខ្លួន ដែលអ្នកចោមរោមមើល បានដាក់ការសង្ស័យថា នេះជាករណីសម្លាប់មុន ហើយយកសពមកចងនឹងខ្សែធ្វើដូចជាចងក ជាមួយនឹងមែកឈើតូចមួយ នៅចំណុចផ្លូវ R55 ក្បែររដ្ឋាករទឹក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ។​

ចំណែកនៅក្បែរកន្លែងកើតហេតុ​ គេក៏ប្រទះឃើញមានអំបែងដបបែកជាច្រើន និងដុំដែកមួយ ដែលសង្ស័យថា ជាករណីឃាតកម្មសម្លាប់ និងយកធ្វើជាចងកដើម្បីបំបិទភស្តុតាង៕

អត្ថបទដែលជាប់ទាក់ទង