ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជនក្នុង មូលដ្ឋានខណ្ឌបឹងកេងកង ផ្ដល់អំណោយដល់ រដ្ឋបាលខណ្ឌបឹងកេងកង នាសម័យកូវីដ១៩

403

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០២១ នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញទទួល ក្នុងពិធីប្រគល់ ទទួលអំណោយពី លោក ឃ្លោក វីរៈ និងលោកស្រី លី រ៉េនលីដា ម្ចាស់អាជីវកម្មលក់ម៉ូតូ វីរៈ២៨៩ ដែលជាសប្បុរសជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
ចំពោះអំណោយដែលបានឧបត្ថម្ភមានដូចជា៖ទឹកសុទ្ធចំនួន ២០ យួរ
មី២០កេស,ទឹកត្រី២០យួរ,ទឹកស៉ីអ៉ីវ២០យួរ,អង្ករ១តោនដើម្បី
ផ្ដល់ជូនរដ្ឋបាលខណ្ឌបឹងកេងកង ដើម្បីទុកជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខណ្ឌ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើយយ៉ាងក្បោះក្បាយដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនពរដល់លោកអគ្គនាយក ដែលមានទឹកចិត្តដ៏សប្បុរសធម៌ ក្នុងការជួយឧបត្ថម្ភជាអំណោយមកដល់រដ្ឋបាលខណ្ឌបឹងកេងកងទុកសម្រាប់ដោះស្រាយដល់កម្លាំងពេលបំពេញការងារពេលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កុមារចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំដូចនេះសូមជូនដល់ម្ចាស់អំណោយអោយជួបតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ៕

អត្ថបទដែលជាប់ទាក់ទង