ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញហើយ សពមេធាវីម្នាក់ ដែលបានលង់ទឹកស្លាប់ នៅឆ្នេរអូរត្រេះ

97

 

ព្រះសីហនុ៖ សពមេធាវីម្នាក់ដែលបានលង់ទឹកស្លាប់នៅឆ្នេរអូរត្រេះកាលពីរសៀលម្សិលមិញត្រូវបានគេរកហើយនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង ៣០នាទី

សាកសពជនរងគ្រោះ បានអណ្តែតទើរលើឆ្នេរ ខ្សាច់ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ មានចំងាយប្រហែល ១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។
សូមបញ្ជាក់ ជនរងគ្រោះមានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅរាជធានីភ្នំពេញបានចុះលេងទឹកដោយទឹករលកខ្ពស់ បានបាត់ខ្លួន វេលាម៉ោងប្រហែល ១៦ និង ៣០ នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង