ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កម្លាំងតាមព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់ បង្ក្រាបរាល់បទល្មើស ឆ្លងដែនខុសច្បាប់ ខណៈជម្ងឺកូវីដDeltaរាតត្បាតខ្លាំង

101

 

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលផែនការងារសេនាធិការ លោកវរសេនីយ៍ឯក វ៉ាត ចន្ថា នាយការិយាល័យ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្ត រួមសហការី បានបន្តចុះសួសុខទុក្ខ និងត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងការពារព្រំដែនជួរមុខ មានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងដែលឈរជើង បិទខ្ទប់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដDelta។
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើដល់កង់កម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ខ្លួន ឲ្យបានខ្ពស់ និងអនុវត្តឱ្យបាននូវវិធានការសុខាភិបាល គឺកុំភ្លេច ៣កុំ ៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង