ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូចំបាប់ជនជាតិអ៊ីរ៉ង់ ចាប់ផ្ដើមបង្វឹក ក្រុមជម្រើសជាតិកម្ពុជា

176

ភ្នំពេញ៖បន្ទាប់ពីមកដល់កម្ពុជា និង បានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនោះគ្រូបង្វឹកចំបាប់កីឡាជម្រើសជាតិកម្ពុជាដែលជាជនជាតិ
អ៊ីរ៉ង់នោះបានចាប់ផ្ដើមបង្វឹកដល់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាហើយ ។
លោកKomeil Ghasemiអតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិក នឹងចំណាយរយៈពេលមួយឆ្នាំដើម្បីបង្ហាត់ដល់ក្រុមកីឡាចំបាប់
ជម្រើសជាតិកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោកKomeil Ghasemi គឺជាអតីតម្ចាស់ជ័យលាភីមេដាយមាសអូឡាំពិក ២០១២ នៅទីក្រុងឡុងដុងក្នុងប្រទេសអង់គ្លេសលោកប្រកួតក្នុងក្បាច់ចំបាប់សេរី(freesty lewrestling)លោកមានស្នាដៃច្រើនក្នុងវិស័យកីឡាចំបាប់អ៊ីរ៉ង់ដោយធ្លាប់ឈ្នះ៖មេដាយមាសអូឡាំពិក
២០១២ ក្នុងប្រភេទទំងន់១២០គីឡូក្រាមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាអូឡាំពិក២០១៦នៅទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីលក្នុងប្រភេទទំងន់១២៥គីឡូក្រាមមេដាយសំរឹទ្ធជើងឯកពិភពលោកឆ្នាំ២០១៤ នៅទីក្រុង Tashkent ក្នុងប្រភេទទំងន់១២៥គីឡូក្រាម។
សម្រាប់លំដាប់ទ្វីបអាស៊ីលោកធ្លាប់ទទួលបានមេដាយមាសជើងឯកអាស៊ីនៅទីក្រុងAstanaកាលពីឆ្នាំ២០១៤ក្នុងប្រភេទទំងន់១២៥គីឡូក្រាមមេដាយប្រាក់ អាស៊ីកាលពីឆ្នាំ២០១១ក្នុងនទីក្រុង Tashkent ក្នុងប្រភេទទំងន់១២០គីឡូក្រាមមេដាយប្រាក់អាស៊ីក្នុងឆ្នាំ២០១៥នៅទីក្រុងដូហា ក្នុងប្រភេទទំងន់១២៥គីឡូក្រាម ។
លោកមកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅវៀតណាម នៅឆ្នាំ២០២២ និងអាចបន្តដល់ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង