ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីស្ថិតក្នុងតំណាក់ ការទប់ស្កាត់ វីរុសបំម្លែងថ្មីដែលតា(DELTA) មន្ទីរសាធារណការខេត្តព្រះវិហារនៅតែបន្តថែទាំនិងជួសជុលផ្លូវខូចជាប្រចាំ

273

ព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពការងារថែទាំជាប្រចាំ លើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បើទោះបីប្រទេសកម្ពុជា កំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA) ហើយខេត្តព្រះវិហាក៏ជាខេត្ត១ក្នុងចំណោមខេត្តទាំង៨ដែលត្រូវបានបិទខ្ទប់ក៏ដោយ

   ជាក់ស្តែងនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២១នេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងស្រោចកៅស៊ូសៀលលុបស្នាមប្រេះក្រាលដីល្បាយថ្ម ចោះផ្លូវ និងកៀរសម្រួលផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តព្រះវិហារ

    លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា បើទោះបីប្រទេសកម្ពុជាបានកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ១៩ ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA) ក៏ដោយ ប៉ុន្តែ អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ  ក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនៅតែបន្តសកម្មភាពនៃការងារថែទាំផ្លូវជាប្រចាំ

   ជាក់ស្តែងនៅពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពការងារថែទាំជាប្រចាំ លើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងនោះមានដូចជា៖

. ក្រុមការងារថែទាំផ្លូវខេត្តលេខ 2626 ថ្ងៃនេះបន្ត ស្រោចកៅស៊ូសៀលលុបស្នាមប្រេះស្ថិតនៅគីឡូម៉ែត្រ25+000 ដល់ . 28+000 ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

. ក្រុមការងារថែទាំផ្លូវខេត្ត ផ្លូវទឹកក្រហម ក្រាលដីល្បាយថ្ម ប្រវែង 17,35 គីឡូម៉ែត្រ ចាប់ពីស្រះម្លិះ ដល់ភូមិទឹកក្រហម។ ថ្ងៃនេះបន្តចាក់ដីល្បាយថ្ម កៀរពង្រាយ និងកិនបង្ហាប់បានបញ្ចប់ ១០០%  ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

. ក្រុមការងារថែទាំផ្លូវជាតិលេខ 9 ថ្ងៃនេះបន្តចោះផ្លូវ ស្ថិតនៅគីឡូម៉ែត្រ598+100 ទំហំ 88ម៉ែត្រx 4ម៉ែត្រ ស្មើ352 ម៉ែត្រការ៉េ សម្រេចបាន 70% ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

  លោកសំ លាងទ្រី ក្នុងឱកាសនោះ ក៏បានសូមអោយម្ចាស់ការដ្ឋានអាជីវកម្មថ្ម ខ្សាច់ និងដី ក្នុងខេត្តព្រះវិហារទាំងអស់ ដឹកជញ្ជូនធុនធ្ងន់ដែលលើសទម្ងន់កម្រិតកំណត់ សូមមេត្តាចូលរួមសហការតាមការណែនាំ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន

 

អត្ថបទដែលជាប់ទាក់ទង