ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការបរទេសឧបត្ថម ឧបករណ៍និងសំភារៈ ការពារមេរោគកូវីដ-១៩ ជាច្រើនមុខជូនអាជ្ញាធររាជធានី

38

 

ភ្នំពេញ៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបូរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) ពិសេសដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល វុីរីសបម្លែងថ្មីដែលតា (DELTA) ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកាបរទេស តំណាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងកាបរទេស ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានឧបត្ថម្ភ៖ ១- សំលៀកបំពាក់ PPE ចំនួន ៨០០ឈុត, ២- ម៉ាស់ N95 ចំនួន ២០,០០០ម៉ាស់
៣- ម៉ាស់ សិង្ហបូរី ចំនួន ១០០,០០០ម៉ាស់
៤- ម៉ាស់ធម្មតា ចំនួន ៥០,០០០ម៉ាស់
៥- របាំងមុខ ចំនួន ២០០គ្រឿង
៦- ស្រោមដៃ ចំនួន ១០០ប្រអប់ ៧- ទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះ ជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែល ប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជន កម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង