ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហេង សំរិន ៖ បងប្អូនជនរួមជាតិ ទូទំាងប្រទេស តែងតែមានជំនឿទុកចិត្ត បោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា

385

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមសម្តែងនូវការអរគុណ ដឹងគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងនៅមូលដ្ឋានស្រុកមេមត់ ក៏ដូចជាបងប្អូនជនរួមជាតិ ទូទំាងប្រទេស ដែលតែងតែមានជំនឿទុកចិត្ត បោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និង ”សូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ សម្រាប់ការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ” ។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឧបដ្ឋានសាលានិងសមិទ្ធិផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនគ្រាន់តែបានរំដោះប្រជាជន ចេញពីការកាប់សម្លាប់ ក្នុងអតីតរបបមួយ ដែលបានបង្កមហាសោកនាដកម្ម និងឈឺចាប់ ខ្លោចផ្សា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជារបបវាលពិឃាដ ដែលបានកាប់សម្លាប់ប្រជាជន ជាង៣លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានប្រឆាំង នឹងសត្រូវគ្រប់បែបយ៉ាង ដែលអាចធ្វើឱ្យប្រទេសជាតិយើង ជួបគ្រោះមហន្តរាយ ដ៏សែនល្វីង ជូរចត់ ដូចក្នុងអតីតកាលថែមទៀតផង។

សម្តេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែង អនុវត្តន៍កម្មវិធីនយោបាយ របស់ខ្លួន ឲ្យសម្រេចបានសមិទ្ធផលថ្មីៗ ថែមទៀត ព្រមទាំងជំរុញអនុវត្តន៍វិធានការ គោលនយោបាយនានា ដើម្បីកែលម្អ លើកស្ទួយជីវភាពរស់ នៅរបស់ប្រជាជនយើង ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា បងប្អូនជនរួមជាតិ នៅគ្រប់ទិសទី នៅតែបន្តគាំទ្រចំពោះការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា គឺដើម្បីកសាងប្រទេសកម្ពុជា មានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម ព្រមទំាងការពារបានយ៉ាងរឹងមំា នូវខឿនការពារជាតិ ឯករាជ្យ និងអធិបតេយ្យភាពជាតិយើង៕

   

អត្ថបទដែលជាប់ទាក់ទង