ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន បានចុះអនុវត្តវិធានការរដ្ឋបាល ដោយរុះរើរបង បង្គន់អនាម័យ ទីលានវាយបាល់ទះ និងសម្ភារផ្សេងៗ ដែលបានដាក់រំលោភលើផ្ទៃបឹងត្របែក នៅផ្លូវលេខ៤៩៤ សង្កាត់ផ្សារដើមថ្កូវ

110

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១
ដោយមានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ រួមជាមួយក្រុមការងាររដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាល ដោយរុះរើរបង បង្គន់អនាម័យ ទីលានវាយបាល់ទះ និងសម្ភារផ្សេងៗ ដែលបានដាក់រំលោភលើផ្ទៃបឹងត្របែក ដែលស្ថិតនៅផ្លូវលេខ៤៩៤ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា៖កន្លងមករដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានចុះណែនាំ និងចេញសេចក្ដីជូនដំណឹងជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់នៅតែមិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ និងសង្កាត់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង