ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជារៀបចំការប្រកួតវិញ្ញាមេគុនតាមអនឡាញជាលើកដំបូង

107

 

ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបានរៀបចំការប្រកួតកីឡាតេក្វាន់ដូITF លើវិញ្ញាមេគុនបុរស និងនារីតាមអនឡាញជាលើកដំបូងដើម្បីស្ទាប់ស្ទងសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនដែលធ្វើការហ្វឹកហាត់កន្លងក្នុងប្រមូផលផ្តុំបិទខ្ទប់សម័យCOVID-19។
លោក ប៉ាល់ ជីវ័ន្ត គណៈកម្មការរៀបចំបាននិយាយថា ទោះបីស្ថិតក្នុងអំឡុងពេល COVID-19 កំពុងរាលដាល ក៏ការហ្វឹកហាត់របស់ក្រុមកីឡា SEAGAME 2023 (តេក្វាន់-ដូITF ) នៅតែបានហ្វឹកហាត់បែបប្រមូផលផ្តុំបិទខ្ទប់ តាមប្រពន្ធ័ ZOOM និងបានធ្វើការប្រកួតប្រជែងលើវិញ្ញាមេគុន ដោយចែកជាពី គឺបុរស និង នារី ។ សម្រាប់ការប្រកួតមានកីឡាការិនី៧នាក់ និងកីឡាករ ១៧ នាក់ដោយមានការក្រុមជម្រើសជាតិ ក្រុមកីឡាអត្តពលិក និងក្រុមថ្នាល់
ចំពោះជាលទ្ធផលផ្នែកបុរសចំណាត់ថ្នាក់៖មេដាយមាសបានលើកីឡាករ តាំង សៀសុង មេដាយប្រាក់បានលើកីឡាករ សុភក្រ្ក័ ចន្ទឧត្តម និងមេដាយសំរិទ្ធបានលើកីឡាករ កាង ប៊ុនឡុង និងកីឡាករ ឃឿន ប៊ុនលាង ចំណែកវិញ្ញាសាផ្នែមេគុននារី៖មេដាយមាសបានលើកីឡាការិនី តូច ឧត្តម
មេដាយប្រាក់បានលើកីឡាការិនី ស៊ុម ហ៊ុយលីន និងមេដាយសំរិទ្ធបានលើកីឡាការិនី សុជាតិ រ៉ូសាណា និងកីឡាការិនី សុជាតិ មរកត៕

អត្ថបទដែលជាប់ទាក់ទង