ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកដំណើរការបណ្តោះអាសន្ន ផ្សារតូច ទួលសង្កែ ដើម្បីទប់ការរីករាលដាលជម្ងឺកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី Delta

47

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ សម្រេចផ្អាកដំណើរការបណ្តោះអាសន្ន ផ្សារតូច ទួលសង្កែ នៅក្នុងសង្កាត់ទួលសង្កែទី១ ដើម្បីទប់ការរីករាលដាលជម្ងឺកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី Delta។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្អកដំណើរការជាបណ្តោះអាសន្ន ផ្សារតូច ទូលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ នៃផ្សារតូច ទួលសង្កែ ឲ្យបានជ្រាបថា« យោងស្ថានភាពចាំបាច់ ដោយមានការរីករាលដាលខ្លាំង ជំងឺកូវីដ-១៩ ជាពិសេសមរោគបំប្លែងថ្មី Delta ក្នុងរាជធានីភ្នំពេញ ។

ចំពោះមុខ រដ្ឋបាលខណ្ឌឫស្សីកែវ សូមផ្អកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ នៃសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ១៦និង០០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍។

រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារតូចទួលសង្កែ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ឥណ្ឌូស្សីកែវ រាជធានីភ្នំពេញ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអមុវត្តសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង