ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីវេង សាខុន ៖ ការឆ្លងរាលដាល ជំងឺដុំពកស្បែកគោក្របី មានគោឈឺ ៦ ៨០៤ករណី ក្នុងនោះសត្វបានជាសះស្បើយ៦៥% កំពុងឈឺ ៣៥% និងងាប់១%

98

 

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណើរវិវត្តន៍នៃការរីករាលដាល ជម្ងឺដុំពកស្បែកគោ/ក្របីជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) ដែលហៅកាត់ថា LSD បានផ្ទុះជាលើកដំបូងនៅឆ្នាំ១៩២៩ នៅប្រទេសស៊ាំប៊ី ហើយបានឆ្លងរាលដាល នៅទ្វីបអាហ្វ្រិកទាំងមូល បន្ទាប់មក មានមជ្ឈឹមបូពា៌ អឺរ៉ុបបែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កកការខូចខាតដ៏ធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វេង សាខុន បានថ្លែងបន្តថា នៅប្រទេសកម្ពុជាបានចាប់ផ្តើមផ្ទុះករណីនៃជំងឺនេះ នៅដើមខែមិថុនា ឆ្នាំ២០២១ ជាដំបូងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត។ រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដានេះ មានករណីគោឈឺចំនួន ៦ ៨០៤ករណី ក្នុងនោះសត្វបានជាសះស្បើយចំនួន៦៥% និងកំពុងឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន១% (ភាគច្រើនលើកូនគោ)។
ការផ្ទុះនូវជំងឺថ្មីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹមជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩នាពេលបច្ចុប្បន្ន។

ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) បង្ករឡើងដោយវីរុសក្នុងគ្រូសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូចាប់ពី៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូ៦ខែចំពោះស្បែកប្រឡូសប្រឡាស់កខ្វក់។

ជំងឺនេះឆ្លងតាមរយៈវ៉ិចទ័រ ដែល អាចសម្គាល់តាមរយៈការលេចឡើងជាដុំពកស្បែក និងបង្កឡើងដោយវីរុសដែលមានពត៌មានសេនេទិច ស្រដៀងបំផុតទៅនឹងវីរុសអុត និងកញ្រ្ចិល ដែលបង្កនៅលើជៀម និងពពែ បណ្តាលឲ្យមានដុំពកស្បែកនៅលើរាងកាយរបស់សត្វ។

ជំងឺនេះបានបង្កឱ្យសត្វគោ ក្របីឈឺ ពី០៥-៤៥% និងស្លាប់តិចជាង១០% ដែលមានរោគសញ្ញាលើសត្វដូចជា៖ គ្រុនក្តៅ (កំដៅកើនឡើងដល់៤១អង្សាសេ ស្រងូតស្រងាត់ អត់ស៊ីចំណី រលាកប្រហោងច្រមុះ ហៀរសំបោរ ទឹកមាត់ ដុំពកស្បែកហើយបង្ករជាក្រមរ អាចបង្កអោយសត្វខ្លះមានពងដោហើយបែកបង្ករជាដំបៅក្នុងមាត់ ប្រព័ន្ធរំលាយអាហារ បំពង់ខ្យល់ និងសួត សត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះឆ្លងតាមរយៈ វ៉ិចទ័រដែលជាសត្វល្អិតប៊ឺតជញ្ជក់ឈាមដូចជា តាប៉ោម រុយ ដង្កែ ការប៉ះពាល់ផ្ទាល់ ឬប្រយោល ការបង្កាត់ពូជ មធ្យោបាយដឹកជញ្ជូននិងសម្ភារៈបរិក្ខារបសុព្យាបាល។

ជំងឺនេះបង្កឲ្យមានផលប៉ះពាល់លើសុខមាលភាពសត្វ និងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងដល់កសិករចិញ្ចឹមគោ ក្របី ជាលក្ខណៈគ្រួសារ ពាក់កណ្តាលពាណិជ្ជកម្ម និងបែបពាណិជ្ជកម្ម ប៉ុន្តែមិនឆ្លងមកមនុស្សទេ។ មេរោគនៃជំងឺនេះមានភាពធន់ខ្លាំងទៅនឹងបរិស្ថានអាចរស់នៅក្នុងក្រម៉ស្បែករហូតដល់៣ខែនិងរហូតដល់៦ខែក្នុងទ្រុងកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់។

មេរោគនេះអាចរស់នៅក្នុង pH ពី ៦,៣ ទៅ ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត និងជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព៥៥អង្សាសេក្នុងរយៈពេល២ម៉ោង ៦០អង្សាសេក្នុងរយៈពេល០១ម៉ោង និងសីតុណ្ហភាព៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគធម្មតា។

បញ្ហាប្រឈម​ ជំងឺកូវីដ១៩ឆ្លងរាលជាការលំបាក ក្នុងការអនុវត្តវិធានការទប់ស្កាត់ជំងឺដុំពកស្បែក។ ខ្វះវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់, ខ្វះថ្នាំព្យាបាលគាំទ្រ, ការយល់ដឹងរបស់កសិករនៅមានកម្រិត (ជំងឺថ្មី)៕

អត្ថបទដែលជាប់ទាក់ទង