ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ជីវិតជោគជ័យ

150

ភ្នំពេញ៖កណ្ដុំឆែប ! ខ្លួនមិនធ្លាប់មានជោគជ័យ ក្នុងជីវិតផង បែរជាចង់ប្រាប់គេពីវិធីធ្វើជីវិត ឲ្យមានជោគជ័យទៅវិញនេះ បានចំជា
ចរឹតមនុស្ស ដែលចង់ឲ្យគេប្រើកណ្ដាប់ វាយឲ្យបែកមាត់មែន ។
បែបនេះមិនខុសពីសម័យបោះឆ្នោតជន ដែលដើរបោកគេយកសន្លឹកឆ្នោតនោះ ខ្លួនឯងជិះកងង់សោះ បែរជាខិតខំឃោសនាឲ្យ
គេបោះឆ្នោតឲ្យខ្លួន ហើយបើសិនជាខ្លួនឈ្នះ នឹងទិញម៉ូតូឲ្យម្នាក់មួយ ៗ ។ តែសំណាងដែរ ព្រោះអាពួកអ្នកបោកប្រាស់ បែបនេះមួយជីវិតនេះ
ឃើញជួបបរាជ័យរហូតហ្នឹង ។ អាខ្លះកំពុងរត់គេចពីគុក ឯ អាខ្លះមានសញ្ជាតិ ២ ឬ៣ ចេះតែត្រដររត់ទៅជ្រក ឯណេះឯណោះទៅវាគ្រាន់បើជាប់គុកដែរ ។

ចុះពេលនេះវាយ៉ាងម៉េចដែរ បើខ្លួនឯងអាវមិនអាវ ខោមិនខោ បែរជាចង់ប្រាប់គេប្រាប់ឯង ពីវិធីធ្វើឲ្យជីវិតមានជោគជ័យទៅវិញ?
ពិតជាគួរឲ្យចង់សើចណាស់ ។ និយាយបែបនេះ ប្រសិនបើលោករ៉ាម៉ន ឭុច្បាស់ជាអង្គុយសើចរយះមាត់ ទៅហើយទេអ្ហី ។ ហេស ! ហេ សុំ
ទោសខ្ញុំនិយាយតាមទ្រឹស្ដីទេ ហើយមានទឡ្ហីករណ៍ច្បាស់លាស់ទៀតផង ។
ជាការពិតហើយសុភាសិតបរទេសមួយឃ្លា បានពោលថា <អ្នកដឹងទេ ដើម្បីបានជោគជ័យ ក្នុងជីវិត គឺទំនាក់ទំនងខ្លះ យើងត្រូវតែកាត់ផ្ដាច់ចោល មានកន្លែងខ្លះយើងមិនគួរ ទៅគឺត្រូវតែកុំទៅ ហើយមនុស្សខ្លះដែលយើង គួរបញ្ឈប់ការទាក់ទងនោះ យើងត្រូវតែបញ្ឈប់នូវការ ទាក់ទងតែម្ដង > ។

នេះជាទ្រឹស្ដីមិនមែនជាការឃោសនាបោះឆ្នោត ដែលទៅបោកប្រាស់គេ ដោយមិនច្បាប់ មានក្បួននោះឡើយ ។ អ្នកឃោសនាគេគួរ តែចេះជ្រើសរើសពេលវេលា ទីកន្លែង ជំពូកមនុស្សដែលយើងត្រូវ ទៅនិយាយជាមួយ ពិសេសត្រូវដឹងពីស្ថានភាព របស់ខ្លួនតើពេលនេះខ្លួន
កំពុងតែស្ថិតនៅក្នុងស្រទាប់ មនុស្សប្រភេទណា ?

ខ្លួនឯងខោមិនខោ អាវមិនអាវស្រាប់ តែទៅសន្យាទិញហូល ផាមួងឲ្យគេស្លៀកនោះ នរណាទៅជឿ ។ ខ្លួនឯងស៊ីតែបាយកក ជាមួយសៀង លោតែចង់ទៅប៉ាវគុយទាវគេ គឺភូតទាំងស្រុងហើយ ។ នេះមិនមែនជាទ្រឹស្ដីទេ តែជាការភូតគ្មានក្បួនប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង