ប្រជាពលរដ្ឋថ្លែង អំណរគុណដល់ លោកអភិបាលខណ្ឌបឹងកេងកង ចុះមកសួរសុខទុក្ខពួកគាត់ ដល់មុខផ្ទះ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ នេះ
រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយបានចុះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ បងប្អូនប្រជាពលរដ្ឋរស់នៅ អមសងខាងកំណាត់ផ្លូវ២៧៨ ចន្លោះផ្លូវ៥៧ និង ផ្លូវ៦៣ ដែលបានសហការ ជាមួយរដ្ឋបាលខណ្ឌ-សង្កាត់ និង ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាក ករណីសង្ស័យមានឆ្លងវីរុសកូវីដ-១៩ បំលែងថ្មី ដែលតា (Delta) ក្នុងសហគមន៍ ជាលទ្ធផល ៥៦នាក់ (ស្រី ២១នាក់) អវិជ្ជមានទាំងអស់ ។ ក្នុងនោះដែរប្រជាពលរដ្ឋមាន ក្ដីសោមនស្សរីករាយជា ខ្លាំងខណៈពេលដែល លោកអភិបាលខណ្ឌបឹងកេងកង ដោយបានចុះមកសាក សួរសុខទុក្ខដល់ពួកគាត់ដល់ មុខផ្ទះនិមួយៗនាល្ងាចមិញនេះ។
ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានដោយសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអោយ បន្ដចូលរួមអនុវត្ដអោយបាន ផុលផុសនូវវិធានការ របស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣ការពារ និង៣កុំ”៕