ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករទោចក្រយានកម្ពុជា ៣រូប ចូលរួមប្រកួតកម្មវិធី Tour of Szeklerland នៅរូម៉ានី

106

ភ្នំពេញ៖កីឡាករប្រណាំងកង់កម្ពុជាចំនួន៣រូបដែលកំពុងតែហ្វឹកហាត់នៅប្រទេសបារាំងនោះបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Tour of Szeklerlandនៃប្រទេសរ៉ូម៉ានីដែលធ្វើពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែសីហា ។
កីឡាករទាំង៣រូបនោះមានគឹម ចាន់ធូ សាន ណាម៉ា និង សាន ណាម៉ាវ ។នេះជាការប្រកួតក្នុងកម្រិត២.១របស់សហព័ន្ធកីឡា
ប្រណាំងកង់អន្តរជាតិ(UCI) ។លោកនូ ចំរើនអគ្គលេខាធិការរបស់សហព័ន្ធបានប្រាប់ឲ្យដឹងថាការប្រកួតនេះចែកចេញជា៤តំណាក់កាល
ដែលមានចម្ងាយផ្លូវ៥២៣,៧គីឡូម៉ែត្រ។ការប្រកួតនេះមានកីឡាករខ្លាំងៗមកពី១១ប្រទេសដែលសុទ្ធតែជាប្រទេសក្នុងតំបន់ទ្វីបអឺរុបដែលក្នុងនោះមានកម្ពុជាមួយក្រុមអាល្លឺម៉ង់មួយក្រុម អ៊ីតាលីមួយក្រុម អូទ្រីស២ក្រុម អ៊ុយក្រែន២ក្រុម ប៊ែលហ្សិក២ក្រុម ប៊ុលហ្ការី២ក្រុម ស្លូវ៉ានៀ២ក្រុម និង ប៉ូឡូញ ២ក្រុម ។
នេះជាឧិកាសល្អមួយរបស់កីឡាករកម្ពុជាដែលកំពុងតែហ្វឹកហាត់នៅប្រទេសអឺរុបហើយបានចូលរួមប្រកួតជាមួយកីឡាករប្រ
ណាំងកង់កម្រិតអាជីពនៅក្នុងបណ្ដាប្រទេសអឺរុប ។ការប្រជែងយកជ័យជំនះពីព្រឹត្តិការណ៍នេះពិតជាលំបាកតែកម្ពុជាបន្ទាប់ពីឆ្លងកាត់ការ
ប្រកួតនេះគេនឹងដឹងពីចំណុចខ្វះខាតរបសស់ខ្លួន។
ការប្រកួតកម្រិត២,១នេះកម្ពុជាធ្លាប់ប្រកួតចូលរួមដែរដែលកាលនោះធ្វើនៅកម្ពុជាតែពេលនេះធ្វើនៅប្រទេសអឺរុបដែលកម្ពុជាបានចូលរួមជាលើកដំបូង ។ការប្រកួតនេះកម្ពុជាមិនចាញ់ខ្លាំទេគឺស្ថិតក្នុងស្ថានភាពប្រផិតប្រផើយជាមួយនឹងគេប៉ុណ្ណោះ ។
សូមបញ្ជាក់ថាពួកគេទាំ៣រូបនេះហ្វឹកហាត់រយៈពេល៣ខែនៅប្រទេសបារាំងគឺចាប់ពីថ្ងៃទី១២មិថុនាឆ្នាំ២០២១កន្លងទៅនេះពេលនេះនៅសល់ប្រំាណជិត១ខែទៀតប៉ុណ្ណោះពួកគេនឹងត្រឡប់មកវិញហើយ ។ការចេញទៅហ្វឹកហាត់នេះបានទទួលកាគាំទ្រពីឯកឧត្តមប៉ាន
សូរស័ក្តិដែលជាប្រធានសហព័ន្ធក្រោមការជួយសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំងដើម្បីត្រៀមស៊ីហ្គេមនៅវៀតណាម និង ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

 

អត្ថបទដែលជាប់ទាក់ទង