ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ២០លានរៀល ដល់រដ្ឋបាលក្រុងកោះរ៉ុ ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម

48

ព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ។
រដ្ឋបាលក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលក្រុងកោះរ៉ុង ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែក ជាមួយរដ្ឋបាលក្រុង សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានសម្រេចដាក់ចេញវិធានការដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាឲ្យបាន “យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩” ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង