ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យរាល់សកម្មភាព ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំ

42

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយបានបន្តដំណើរចុះត្រួតពិនិត្យរាល់ សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ផ្លូវ៣៦៤ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានក៏បានមានមតិក្នុង ការសាកសួរសុខទុក្ខ ដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំង និងសំណូមពរដល់មាតាបិតា និងអាណាព្យាបាលដែលមានកូន ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត និង ឥតគិតថ្លៃ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល ទាំងអស់ត្រូវប្រកាន់អោយខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ» និងវិធានការសុខាភិបាលពោលគឺពាក់ម៉ាស់,រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យព្រមទាំងអនុវត្តន៍ នូវសេចក្ដីណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាភាពរលូន និង គ្រប់គ្រងសណ្ដាប់ធ្នាប់បានល្អប្រសើរ ក្នុងការនៃដំណើរការដោយអនុវត្តន៍ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ក្មួយៗកុមារដោយទទួលបាននូវលទ្ធផលល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង