ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាំយកអំ ណោយសប្បុរសធម៏ ជាស្បៀង និងសម្ភារៈ មួយចំនួន ចែកជូន អាជ្ញាធរខណ្ដដង្កោ ដើម្បីបន្តចែកជូនបងប្អូនជាប់ធ្វើចត្តាឡីស័ក្ត

52

 

ភ្នំពេញ ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សូមកោតសសើរក្រុមការងារកន្លងមក និងលើកទឹកចិត្តដល់រដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករ ខណៈ បងប្អូនយើង បានមក ដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់ នីមួយៗហើយនោះ ។
ជាក់ស្ដែង អំណោយសង្គ្រោះ ជាស្បៀង ម៉ាស អាល់កុល និងសម្ភារៈមួយចំនួនទៀត ជាអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ ត្រូវបានលោកស្រីយកទៅផ្តល់ជូនអាជ្ញាធរខណ្ឌដង្កោ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនេះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើរបស់ម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើសារជាសម្លេងកាលពីរសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលសារនេះបានផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។
នៅក្នុងខ្លឹមសារជាសម្លេងដដែលនេះ លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានកោត សសើរដល់រដ្ឋបាលខណ្ឌដង្កោ ចំពោះការងារកន្លងមក និងសូមលើកទឹកចតិត្តឲ្យរដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករខណៈដែលបងប្អូនយើង ត្រូវបានក្រុមការងាររថយន្តកងទ័ពដឹកមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យបងប្អូនបានបន្តចូលធ្វើចត្តាឡីស័ក្តនៅតាមមណ្ឌលនៃខេត្ត ស្រុក ក៏ដូចជាធ្វើចត្តាឡីស័ក្តនៅតាមផ្ទះផង ។
លោកស្រី ក៏បានបន្ដថា៖ ទន្ទឹមនឹងនេះយើងត្រូវតែជួយសហការធ្វើកិច្ចការនេះ ឲ្យបានល្អ ដែលទាក់ទងនឹងការទទួល ខុសត្រូវទាំងខាងស្មារតី ខាងអប់រំ និងខាងសម្ភារៈអ្វីដែលយើងអាចជួយបានតាមលទ្ធភាព តែបើយើងខ្វះលទ្ធភាព យើងត្រូវជំរាបជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បីបានជ្រាបក្នុងការត្រៀមរៀបចំទទួល និងដោះស្រាយស្បៀងជូនពលកររបស់យើង ។
សូមបញ្ជាក់ថា ៖កន្លងមករាជរដ្ឋាភិបាលក៏បានផ្តល់នូវស្បៀង និងជំនួយសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោ តាមរយៈ រដ្ឋបាលសាលារជធានីភ្នំពេញផងដែរ ។
ដោយឡែកថ្ងៃនេះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សប្បុរជនមកជូនដល់រដ្ឋបាលខណ្ឌដង្កោ គណបក្សខណ្ឌដង្កោ និងសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដង្កោ,រួមមានទឹកសុទ្ធ,អង្ករ,មី ទឹកត្រី,ទឹកស៊ីអ៊ីវ ,ត្រីខកំប៉ុង,ម៉ាស់,អាល់កុល និងអាវពេទ្យ, រួមជាមួយនឹងថវិកាមួយចំនួន ផងដែរ ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង