ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រ នៅសង្កាត់ទន្លេបាសាក់ ៣០គ្រួសារ បានទទួលអំណោយកាកបាទក្រហមកម្ពុជា

63

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ខែសីហា ឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន ដែលអមដំណើរដោយអភិបារងខណ្ឌ ចៅសង្កាត់ទន្លេបាសាក់ ព្រមទាំងមន្រ្តីសាលាខណ្ឌ ដោយបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលជួបការលំបាកខ្វះខាត ផ្នែកជីវភាពប្រចាំថ្ងៃ មានចំនួន៣០គ្រួសារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌចំការមនថេង សុថុលបានមានមតិលេីកឡេីង ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយេីង ទូទាំងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក នៅខណ្ឌចំការមនហើយ ជាពិសេសជនរងគ្រោះ និង ជនដែលងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់បាត់បង់ជីវិត ដោយយេីងមិនបានដឹង មិនបានឮ ឬមិនបានដោះស្រាយនោះឡេីយ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏សូមឲ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សា ឬថែទាំសុខភាព ឲ្យបានល្អប្រសើរ ដោយប្រកាន់ភ្ជាប់ នូវអនាម័យពោលគឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការណ៍ ការពារដោយបង្ការជំងឺកូវីដ១៩ ហើយក្នុងនោះយើងត្រូវអនុវត្តន៍ អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣ កុំ »។
ចំពោះអំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ,មីទឹកត្រី, ទឹកសុីអុីវម៉ាស់ និងថវិកាចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង