ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ បានប្រមាណ ជា១២ម៉ឺននាក់ហើយ គិតត្រឹមល្ងាចថ្ងៃអាទិតទី៨សីហានេះ
ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហាឆ្នាំ២០២១
នេះ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។
ទូរលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខនារសៀលថ្ងៃអាទិត្យទី០៨ខែសីហានេះ។
ក្នុងឱកាសនោះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ត្ក៏ដូចខណ្ឌដ៏ទៃទៀតដែររូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឱពុកម្ដាយនិងពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែង
ចំពោះប្រជាជនកម្ពុជា ។ លោកបញ្ជាក់ទៀតថា៖កន្លងមកសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ,ខណះដែលមានមនុស្សខិតខីដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។
បន្ថែមពីនេះ សម្ដេច នូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំង covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ។តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនូវបានចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។
លោកឃួងស្រេងបានបញ្ជាក់ទៀតថា ៖នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារនិង យុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។
ចំណែកលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៨សីហានេះដែរថា ៖សម្រាប់រាជធានីភ្នំពេញកុមារនិងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕