អភិបាលខណ្ឌដង្កោ បន្តចុះល្បាត ត្រួតពិនិត្យការងារសន្តិសុខ តាមគោលដៅប្រចាំការនានាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ក្នុងភូមិសាស្រ្តខណ្ឌដង្កោ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កាលពីយប់ថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ បានបន្តចុះល្បាត ត្រួតពិនិត្យការងារសន្តិសុខ តាមគោលដៅប្រចាំការនានាក្នុងភូមិសាស្រ្តខណ្ឌដង្កោ ដេីម្បីអនុវត្តសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ក្នុងឱកាសនោះលោកស្រីអភិបាលខណ្ឌដង្កោបានណែនាំមន្ត្រីរបស់រដ្ឋបាលខណ្ឌសង្កាត់និងដល់កងកំលាំងនៅតាមគោលដៅនីមួយត្រូវតែម៉ឹងម៉ាត់បំផុតក្នុងការត្រួតពិនិត្យក្រុមល្មើសច្បាប់ទាំងឡាទប់ការរីករាលដាលនិងដេីម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ៕