ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតកីឡាការិនី ជម្រើសជាតិ ស៊នសៀវមី ជិតបានឃើញមុខកូនហើយ ក្រោយបង្ហាញរូបកំពុងពពោះ មើលទៅមានសេចក្ដីសុខ គ្រួសារ ណាស់

131

 

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា អតីតកីឡាការិនីជម្រើសជាតិ ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីលោកស្រី កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។
មកដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ស៊ន សៀវម៉ី និងគូដណ្តឹង ក៏បាន សម្រេចចិត្ត សែនព្រេន តែមិនបានធ្វើអ្វីឲ្យ ធំដុំនុះទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ ជាពិសេស មើលទៅ អ្នក ទំាងពីរ ពិតជាសប្បាយរីករាយ យ៉ាងខ្លាំងតែម្តង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន ។
លុះក្រោយមកនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ សៀវម៉ី បង្ហាញរូបដែលកំពុងពពោះ មើលទៅមុខស្រស់ស្រាយណាស់ រួចអមសារខ្លីមួយថា “ថតហើយចូលផ្ទះវិញ ៣កុំ ៣ការពារ។
ក្រោយឃើញរូបភាពប៉ន្មានសន្លឹក បែបនេះ ហ្វេនៗជាច្រើនភ្ញាក់ព្រឺត រួចចូល comment ថា ៖ ជូនពរសំណាងល្អ បង, ជូនពរសុខភាពល្អ ទាំងម្តាយ និងកូន, ប៉ុន្មានខែហើយលោកស្រី សៀវម៉ី ស្អាតសមគ្នាណាស់, មុខធំជាងពោះទៀត ពិតជាមានសេចក្ដីសុខណាស់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង