អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយសំណួរអ្នកសារព័ត៌មាន ស្តីពីរឿងដែលចិន កោះហៅឯកអគ្គរដ្ឋទូតខ្លួន ប្រចាំលីទុយអានី ឱ្យត្រឡប់មកវិញ
ប៉េកាំង៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ស្តីពីរឿងដែលប្រទេសចិនកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីទុយអាទី ឱ្យត្រឡប់មកវិញ។
លោកស្រី Hua Chunying បានថ្លែងថា អត្ថន័យនៃគោលការណ៍ប្រទេសចិនតែមួយ មិនអនុញ្ញាតឱ្យមួលបង្កាច់ទេ។ ទាក់ទិននឹងទង្វើដែលនិយាយថា ប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយបានតែមាត់ តែតាមពិតគឺបានធ្វើទំនាក់ទំនងផ្លូវការ ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយថែមទាំងគាំទ្រកម្លាំងឯករាជ្យរបស់តៃវ៉ាន់ទៀត ប្រជាជនចិនមិនយល់ព្រមជាដាច់ខាត។
លោកស្រី បន្តថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងលីទុយអាទីមក ប្រទេសចិនបានគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់លីទុយអាទីជារហូតមក មិនដែលធ្វើអ្វីដែលប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រទេសលីទុយអាទីនោះទេ។
ប៉ុន្តែប្រទេសលីទុយអាទី បែរជាអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើត «ស្ថានតំណាង» ក្នុងនាម «តៃវ៉ាន់» នៅប្រទេសលីទុយអានីទៅវិញ។
ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ សកម្មភាពនេះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ អធិបតេយ្យភាពនិងបូរណភាពទឹកដី របស់ប្រទេសចិន ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។ ចិនមានសិទ្ធិហើយ ត្រូវតែធ្វើការឆ្លើយតបដ៏ស្របច្បាប់ និងសមហេតុផលចំពោះរឿងនេះ៕