តារាពន្លកថ្មី វ័យក្មេង មានទេពកោសល មើលសឹងតែមិនស្គាល់ នាងតូច ជូលី និង វ៉ាន់វីតា ប្រែប្រួលសម្រស់ស្អាត ខ្លាំង ក្រោយបាត់មុខ មួយរយះ
ភ្នំពេញ៖ នៅក្នុងសង្គមសិល្បៈខ្មែរបច្ចុប្បន្ន បើនិយាយពីវិស័យខ្សែភាពយន្តខ្មែរ គឺកំពុងតែមានតារាប្រុសស្រីពន្លកថ្មីជាច្រើន ជាពិ សេស តារាប្រុសស្រីដែលមានវ័យក្មេងៗ ពោរពេញទៅដោយសមត្ថភាព ទេពកោសល្យក្នុងការសម្ដែងខ្សែភាពយន្តផ្សេងៗ ដែលទទួលបានការគាំទ្រ និង សរសើរយ៉ាងខ្លាំងពីសំណាកទស្សនិកជន ។
ជាក់ស្ដែង ងាកមកចាប់អារម្មណ៍ជាមួយ នឹងតារាស្រីវ័យក្មេងពីររូប ដែលត្រូវបានមហាជនស្គាល់ និង មានប្រជាប្រិយភាពខ្លាំង ចាប់ តាំងពីសម្ដែងភាពយន្តខ្មែរនៅចុងឆ្នាំ ២០១៧ មកនោះ គឺ កុមារី ជា វណ្ណពុទ្ធាលី ហៅ ជូលី និង អ៊ួន វ៉ាន់វីតា ។
ជាការពិត តារាសម្ដែងវ័យក្មេងទាំងពីរនេះ ត្រូវបានមហាជនស្គាល់ច្រើន និង ទទួលបានប្រជាប្រិយភាពខ្លាំង ចាប់ពីអំឡុងឆ្នាំ ២០១៧ និង ២០១៨ ដែល ជូលី បានសម្ដែងក្នុងរឿង «ពស់កេងកង» តួអង្គកូនពស់កេងកង និង អួន វ៉ាន់វីតា សម្ដែងក្នុងរឿង «ផ្កាថ្ម» ដែលដើរតួជាតួអង្គផ្កាថ្មក្នុងវ័យកុមារ ។
ដោយឡែកទើបកន្លងមកប៉ុន្មានឆ្នាំសោះ បើចាប់អារម្មណ៍ពីតារាវ័យក្មេងទាំងពីររូបនេះ នៅបច្ចុប្បន្នវិញ គឺ ជូលី មានអាយុ ១៥ ឆ្នាំ និង វ៉ាន់ វីតា មានអាយុ ១៦ ឆ្នាំ ដែលអ្នកទាំងពីរកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ជាមួយនឹងការសម្ដែងខ្សែភាពយន្តជាច្រើនជាបន្តបន្ទាប់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺរូបសម្រស់របស់អ្នកទាំងពីរ បើប្រៀបធៀបទៅឆ្នាំ ២០១៧ នោះមក គឺមានការប្រែប្រួលសម្រស់ប្លែកខ្លាំង ដែលមើលទៅអ្នកទាំងពីរកាន់តែផ្លាស់ប្ដូររូបរាងពីវ័យកុមារទៅជាមនុស្សពេញវ័យ ពេញរូបពេញរាង ស្រស់ស្អាតប្លែកភ្នែក ថែមទាំងមានការតុបតែងខ្លួនលេងស្ទីលខ្ញង់ៗដូចវ័យក្រមុំៗអ៊ីចឹង ៕ សំរិត