ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន4នាក់ ត្រូវបានកម្លាំង នគរបាលខេត្តកែប សហការបង្ក្រាប ក្រោយប្រព្រឹត្តបទល្មើសលួចម៉ូតូ

54

ខេត្តកែប៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2021 បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន4នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស (លួចម៉ូតូ) ទៅសាលាដំបូងខេត្តកំពត។

គួរបញ្ជាក់ផងដែរថា៖ ករណីខាងលើកើតឡើងកាលពីវេលាម៉ោង5 និង20នាទី ថ្ងៃទី10 ខែសីហា ឆ្នាំ2021 នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ក្រោយទទួលបានព័ត៌មានកើតឡើងនូវករណីនេះ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាដឹកនាំកម្លាំងដោយផ្ទាល់ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដោយសហការជាមួយកម្លាំងនគរបាលខេត្តកំពត។

អស់រយៈពេល5ម៉ោង ក្រោយកើតហេតុ ក៏ស្ទាក់ចាប់ជនសង្ស័យបានចំនួន1នាក់ ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ25ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ/ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមនឹងវត្ថុតាងម៉ូតូចំនួន1គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ2014 ពាក់ផ្លាកលេខ ភ្នំពេញ-1CQ 2361 ដែលកំពុងធ្វើសកម្មភាពបើកម៉ូតូរត់គេចខ្លួន នៅភូមិសាស្ត្រក្រុង/ខេត្តកំពត រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីរកបក្សពួកដែលពាក់ព័ន្ធក្នុងករណីនេះ។

ក្រោយពីអនុវត្តនីតិវិធីជំនាញយ៉ាងល្អិតល្អន់ នៅព្រឹកថ្ងៃទី11 ខែ ឆ្នាំដដែល កម្លាំងនគរបាលនៃការិយាល័យជំនាញសហការជាមួយនគរបាលក្រុងកែប បានចុះនាំខ្លួនមុខសញ្ញាសង្ស័យ ចំនួន3នាក់ បន្ថែមទៀតរួមមានឈ្មោះដូចខាងក្រោម៖
1/ លឹម ណុំ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប។
2/ ខែម វី ភេទប្រុស អាយុ25ឆ្នាំ មុខរបរមិនពិតប្រាកដ។
3/ ទូច កែវ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ។
**ទាំង2នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

  1. បច្ចុប្បន្នជនសង្ស័យទាំង4នាក់ ខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពត រួចហើយនិងកំពុងអនុវត្តនីតិវិធីច្បាប់បន្ត៕
អត្ថបទដែលជាប់ទាក់ទង