ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្ម ប្តីធ្វើឃាតប្រពន្ធ ហើយសពយកទៅចងក ដើម្បីបំបិតភស្តុតាង ត្រូវសមត្ថកិច្ចចាប់ខ្លួន

79

 

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលព័ត៌មានអំពីករណីអត្តឃាត ដោយចងកមួយករណីនៅចំណុចភូមិខ្វាយខម ឃុំដូង ស្រុកបាទី ជនរងគ្រោះឈ្មោះ ឌី ង៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកទុយោជ័រពណ៌ស មួយកំណាត់ទៅចងកជាមួយក្បាំងគ្រែក្នុងបន្ទប់ក្រោមផ្ទះ ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើកោសល្យវិច្ច័យសាកសពរួចសន្និដ្ឋានថាជាករណីឃាតកម្ម។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងធ្វើការស្រាវជ្រាវយ៉ាងម្មត់ចត់ដើម្បីកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹង សុគន្ធ ភេទប្រុស អាយុ៤៨ឆ្នាំ (ត្រូវជាប្តី) ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតប្រពន្ធរបស់ខ្លួនពិតមែន ដោយបានយកទុយោជ័រពណ៌ស មួយកំណាត់ទៅរឹបករួចយកទៅចងជាមួយក្បាំងក្រែ រួចស្រែកប្រាប់អ្នកជិតខាងមកជួយដើម្បីបំបិតភស្តុតាង។ មូលហេតុ គឺទំនាស់ក្នុងគ្រួសារ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង