ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញជនបរទេស អន្តោប្រវេសន៍ ជនជាតិវៀតណាម ៨គ្រួសារ ដែលចល័តបណ្តែតបែត្រី ចូលមកស្នាក់នៅថ្មី ក្នុងភូមិសាស្រ្តស្រុកលើកដែក

50

កណ្តាល ៖ គណៈបញ្ជាការឯកភាពស្រុកលើកដែក និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បានធ្វើសកម្មភាពបណ្តេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាម ចំនួន៨គ្រួសារ ដែលទើបចល័តបណ្តែតទូកបែត្រី ចូលមកស្នាក់នៅថ្មី ក្នុងភូមិសាស្រ្តស្រុកលើកដែក។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលើកដែក បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី១៣
ខែសីហា ឆ្នាំ២០២១​ ដោយយោងតាមបទបញ្ជាពី លោកចាប ចន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងប្រធានគណៈបញ្ជាការឯកភាពស្រុក និងបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញអន្តោប្រវេសន៍ បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល
រដ្ឋបាលក្អមសំណរ និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បានបណ្តេញចេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាម ដែលទើបចូលមកស្នាក់នៅថ្មីៗ (បញ្ជាក់: ជាចំនួនរកឃើញ និងបានរាយការណ៍ជូនថ្ងៃទី១២ ខែ សីហា ឆ្មាំ២០២១ម្សិលមិញ) ស្នាក់នៅចំណុចបែត្រីភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន៨គ្រួសារ ដែលមានមនុស្សចំនួន២៧នាក់ (ស្រី១៥នាក់) ទូកចំនួន១៥ទូក (ទូកជាផ្ទះស្នាក់នៅចំនួន៨ទូក)។

អធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាក់ថា ឥឡូនេះ ជនបរទេសទាំងនេះ បានចេញពីមូលដ្ឋាន ដោយសណ្តោងទូកចេញអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង