ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្ម​ជន១០នាក់ សុំសម្តេចតេជោ អន្តរាគមន៍ឲ្យមានសេរីភាព

107


ភ្នំពេញ៖ អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្ម​ជន១០នាក់ ផ្សេងទៀត បានលិខិតមួយចេញពន្ធនាគារព្រៃស សុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស ឲ្យមានសេរីភាពវិញ។

ក្នុងពាក្យសុំលើកលែងទោស ក្រុមរបស់លោក មាជ សុវណ្ណារ៉ា ឃិន ជំរឿន ហៅឃិន រឿន នាង សុឃុន សាន គីមហេង សាន សីហៈ អ៊ុក ពេជ្រសំណាង ទេព ណារិន អឿ ណារិទ្ធ អាន បឋម កែ ឃី និងស៊ុំ ពុទ្ធី ជាប់ឃុំឃាំងក្នុងមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម១) សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុ សំណើ សុំសម្តេច តេជោ នាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោឲ្យយើងខ្ញុំទាំងអស់គ្នាបានរួចផុតទោស និងមានសេរីភាព។

ពួកយើងខ្ញុំ បានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅពួកគេនឹងមិនចូលរួមបាតុកម្មណាមួយ ឬធ្វើសកម្មភាពណាមួយ ដោយគ្មានការពិចារណាបែបនេះឡើយ ហើយនឹងគោរច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសជាតិ ព្រមទាំងចូលរួមការងារនូវសុខសន្ដិភាព ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំកសាងបានយ៉ាងលំបាកមួយនេះ ឲ្យគង់វង្សជានិច្ចនិរន្ដដើម្បីអភិវឌ្ឍន៍ប្រទេស។

ពួកយើងខ្ញុំទាំងអស់គ្នា កំពុងជាប់ឃុំឃាំងជាអ្នកទោស អស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ យើងខ្ញុំទាំងអស់គ្នា មានការសោកស្តាយចំពោះការចូលរួមបាតុកម្ម នៅទីលានប្រជាធិបតេយ្យ (ក្បែរស្ពាននាគ) ដែលអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយមិនបានពិចារណាឲ្យបានដិតដល់ ដែលបានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះដែរ ខ្ញុំបាទ មាជ សុវណ្ណារ៉ា សូមសន្យាថា ខ្ញុំបាទនិងដកបណ្តឹងគ្រប់ស្ថាប័ន ឬតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលខ្ញុំបានដាក់កន្លងមក៕

ខាងក្រោមជាខ្លឹមសារទាំងស្រុង ៖

អត្ថបទដែលជាប់ទាក់ទង