ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ១នាក់ ឆក់ទូរស័ព្ទដៃ មិនបានសម្រេច ត្រូវជាប់ខ្នោះ នគរបាលខណ្ឌសែនសុខ

85

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) នៅចំណុចមុខធានាគារ កាណាឌីយ៉ា ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ ១នាក់ ឈ្មោះ ណុប គីមទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង មិនបានសម្រេច របស់ជនរងគ្រោះឈ្មោះ YI FENPING ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកររោងចក្រ កាន់លិខិតឆ្លង ដែនEE9776768 ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GK-9256 (របស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង