ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង ជួយដល់អ្នកខ្វះខាត ៤០គ្រួសារ នៅទួកស្វាយព្រៃទី២

55

ភ្នំពេញ៖ក្រុមគ្រួសារខ្វះខាតចំនួន៤០គ្រួសារដែលរស់នៅសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយទទួលបានការអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបានយកអំណោយទៅជួយឧបត្ថម្ភជូនដល់ដៃពួកគាត់នាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២១នេះ។
ចំពោះអំណោយដែលបានផ្ដល់ជូនដល់ពួកគាត់ទីទ័លក្រនាឱកាសនោះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម.មី១កេស និង ថវិកា២មុឺនរៀលផងដែរសម្រាប់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩។
នាឱកាសនោះផងដែរប្រជាជនទីទ័លក្រដែលទទួលបានអំណោយដោយពួកគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានពិសេសអ្នកជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃតួយ៉ាងដូចថ្ងៃជាដើម។
មានមតិនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា សកម្មភាពផ្ដល់អំណោយនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនច្រើន តែនេះគឺជាទឹកចិត្តដោយក្ដីអាណិតអាសូររបស់អាជ្ញាធរ ហើយអំណោយដែលផ្ដល់ជូនបងប្អូននាថ្ងៃនេះនឹងបានជួយចែករំលែករាល់ការលំបាកបានមួយគ្រាផងដែរពិសេសនាសម័យពេលកូវីដ១៩នេះ។
ឆ្លៀតពេលនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងយ៉ាងក្បោះក្បាយក្នុងន័យគិតគូពីសុខទុក្ខដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលដោយសូមអោយបងប្អូនបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ហើយជាពិសេសដោយត្រូវការពារនៃការឆ្លងរាលដាលមេរោគបម្លែងថ្មី«ដែលតា»ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និង ក្នុងប្រទេសកម្ពុជាយើងបើនិយាយជារួមបើនិយាយដោយឡែកនៅរាជធានីភ្នំពេញផងដែរ។
ក្នុងព្រឹកថ្ងៃដដែលនេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង សហការីបានបន្តដំណើរដោយយកនូវអំណោយជាអង្ករចំនួន៦០បាវក្នុងមួយៗបាវមានទំងន់២៥គីឡូក្រាមទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមហាមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង