ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកចុះផ្អាកអាជីវកម្មក្លិបបេសរ៉ូម ក្រោមការគ្រប់គ្រងដោយជនជាតិចិនគ្មានច្បាប់អនុញ្ញាតនិងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋក្បែរខាង

201
ភ្នំពេញ៖ ក្លិបបេសរ៉ូម ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣២ ក្រុមទី៣៣សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក ត្រូវបានអាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនដឿនជាអភិបាលខណ្ឌចុះបិទ ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨ ពោលគឺក្រោយពីក្លឹបនេះបង្កើតអោយភ្ញៀវ ឈ្លោះប្រកែកគ្នា បង្លការរំខាន់ដល់ប្រជាពលរដ្ឋជិតខាងនិងម្យ៉ាងដោយក្លិបនេះពុំទាន់មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មផងនោះ ទើបឈានដល់ការផ្អាកអាជីវកម្មជាបណ្តោះអាសន្នតែម្តង ។
   លោកឯក ឃុនឌឿន បានប្រាប់ឲ្យដឹងថា ចំពោះការចុះផ្អាក់អាជីវកម្មក្លិប “បេសរ៉ូមក្លិប” ជាបណ្តោះអាសន្ននេះ ផ្តើមចេញពីការឈ្លោះប្រកែកគ្នា ពីសំណាក់ភ្ញៀវ ដែលចូលទៅរកការកម្សាន្តក្នុងក្លិបខាងលើ ដែលឈ្លោះប្រកែកគ្នាបង្កឲ្យមានសម្លេងខ្លាំងៗធ្វើរំខានដល់អ្នកជិតខាង ។
លោកអភិបាលបានបន្តថា ជំហានដំបូងអាជ្ញាធរគ្រាន់តែចុះអប់រំម្ចាស់ទីតាំងក្លិបប៉ុណ្ណោះ ដើម្បីកុំរំខានដល់អ្នកជិតខាង ប៉ុន្តែក្រុមមេការជនជាតិ និងមេការខ្មែរ ហាកមិនចង់សហការជាមួយអាជ្ញាធរមូលដ្ឋាន ទើបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះមកត្រួតពិនិត្យ ក៏រកឃើញថា ក្លិបបេសរ៉ូមនេះ ពុំមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មគ្រប់គ្រាន់ ដូច្នេះអាជ្ញាធរសម្រេចផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន រង់ចាំម្ចាស់ក្លិបខាងលើសុំច្បាប់ធ្វើអាជីវកម្ម អោយបានគ្រប់គ្រាន់ ទើបអនុញញាតឲ្យធ្វើអាជីវកម្មឡើងវិញ ។
  បើយោងតាមកំណត់ហេតុ របស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឲ្យដឹងថា  នៅពេលចុះដល់ទីតាំង ក្រុមការងារបានពិនិត្យឃើញដូចខាងក្រោម គឺទី១-ក្លិបបេសរ៉ូម ពុំមានច្បាប់អនុញ្ញាតពីមន្ទីរទេសចរណ៍ ទី២- ពុំទាន់មានច្បាប់អនុញ្ញាត ទីតាំងពីសាលារាជធានីភ្នំពេញ និងទី៣-មានបង្កការឈ្លោះប្រកែកគ្នាធ្វើឲ្យបាត់សណ្តាប់ធ្នាប់សាធារណៈ ។ ដូច្នេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មតែម្តង៕
អត្ថបទដែលជាប់ទាក់ទង